ដោយមានការគាំទ្រយ៉ាងខ្លាំង និង ដើម្បីឆ្លើយតបនឹងសំណើររបស់អតិថិជន បុរី ប៉េង ហួត នៅបន្តការបញ្ចុះតម្លៃពិសេសរហូតដល់ ៣% និងការផ្តល់ជូនរំលស់១០០% ដោយគ្មានប្រាក់កក់ ពីគម្រោងថ្មីដឹស្តា មុនីរ៉ាហ៍ (ផ្លូវជាតិលេខ ៦A ចំងាយ៥០០ ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប)។ សូមអញ្ជើញរួសរាន់មកទទួលយកការផ្តល់ជូនដ៏ពិសេសនេះ ដែលមានសុពលភាព ត្រឹមថ្ងៃទី៣១ ខែធ្នូ ដំណាច់ឆ្នាំ២០១៨ នេះតែប៉ុណ្ណោះ។
ដឹស្តា មុនីរ៉ាហ៍ ជាគម្រោងដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ ៦A ចំងាយ500 ម៉ែត្រ ពីសាលាកសិកម្មព្រែកលាប លាតសន្ធឹងលើផ្ទៃដី៨ ហិចតា នៅលើទីតាំងភូមិសាស្ត្រល្អ និង អាកាសធាតុអំណោយផល អមទៅដោយទន្លេសងខាង ប្រកបដោយបរិយាកាសបរិសុទ្ធបែបធម្មជាតិ ព្រមទាំងមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី សួនច្បារបៃតង សួនកំសាន្ដ ក្លឹបហាត់ប្រាណ អាងហែលទឹក ធានាបាននូវការទទួលយកបទពិសោធ៏រស់នៅល្អឥតខ្ចោះ លើសពីការរំពឹងទុក។
ចំណែកឯលំនៅដ្ឋានក្នុងគម្រោង ខាងលើនេះវិញ រួមមាន វីឡាទោល វីឡាភ្លោះម៉ូតថ្មីៗ វីឡាកូនកាត់ និងហ្សបហោស៍សម្រាប់ប្រកបអាជីវកម្ម ដែលសុទ្ធសឹងតែជា លំនៅដ្ឋានប្រណីត និង រួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដោយឈរលើគុណភាពរឹងមាំនៃសំណង់ រចនាបថទាន់សម័យ សោភណ្ឌភាព ដែលនាំមកនូវភាពទំនើបនិងទាន់សម័យ។






