IMF: សេដ្ឋកិច្ចកម្ពុជាកើនឡើងក្នុងអត្រា៥,៥ភាគរយនៅឆ្នាំ២០២៣ឆ្លុះបញ្ចាំងតាមរយៈសម្ពាធខាងក្រៅនិងវិស័យអចលនទ្រព្យនិងសំណង់

0

ដោយ៖ សុផារី

ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)  បានព្យាករណ៍ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ២០២២ និងជិត៥,៥ភាគរយនៅឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ និងពីវិស័យអចលនទ្រព្យ និងសំណង់។​

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានតាមរយៈរបាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៩ ធ្នូ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលមធ្យម។

កំណើន GDP ពិតប្រាកដ​ត្រូវបាន​គេ​ព្យាករ​ថា នឹងមាន​ចំនួន៥​ភាគរយ​នៅ​ឆ្នាំ​២០២២ បន្ទាប់ពី​ប្រតិបត្តិ​ការនាំចេញ​ដ៏​រឹងមាំ​កាលពីដើមឆ្នាំ និង​ជិត៥,៣​ភាគរយ​ក្នុង​ឆ្នាំ២០២៣ ដែល​ត្រូវបាន​គាំទ្រ​ដោយ​ការបន្ត​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ការ​គាំទ្រ​គោលនយោបាយ​ដែល​បន្ត ទោះបី​ត្រូវបាន​រារាំង​ដោយ​សម្ពាធ​ពី​ខាងក្រៅ និង​ផល​ប៉ះ​ពាល់​ដោយសារ​ការកើនឡើង​តម្លៃ​លើ​ប្រាក់ចំណូល​លើ​ការ​ចាយវាយ និង​ការ​សន្សំ​ក្តី​។​

កំណើនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៦ភាគរយនៅឆ្នាំ២០២៤ ហើយត្រឡប់ទៅរកអត្រាកំណើនប្រហែល៦,៥ភាគរយក្នុងរយៈពេលមធ្យម ដោយបន្ថែមថាអតិផរណាត្រូវបានគេរំពឹងថានឹងឈានដល់៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយនៅឆ្នាំក្រោយ។

IMF បានបន្ថែមទៀតថា “ទោះបីជាវិបត្តិកូវីដ-១៩ នូវបន្តផ្តល់ផលប៉ះពាល់ខ្លះៗក៏ដោយ កំណែទម្រង់របស់រដ្ឋាភិបាល ច្បាប់វិនិយោគដែលបង្កើតជនបង្គោលទំនាក់ទំនងតែមួយសម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី (RCEP និង FTA ជាមួយប្រទេសចិន) នឹងគាំទ្រដល់កំណើនជាមធ្យម៕

LEAVE A REPLY

Please enter your comment!
Please enter your name here