ដោយ៖ សុផារី
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ២០២២ និងជិត៥,៥ភាគរយនៅឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងពីសម្ពាធខាងក្រៅ និងពីវិស័យអចលនទ្រព្យ និងសំណង់។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានតាមរយៈរបាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៩ ធ្នូ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលមធ្យម។
កំណើន GDP ពិតប្រាកដត្រូវបានគេព្យាករថា នឹងមានចំនួន៥ភាគរយនៅឆ្នាំ២០២២ បន្ទាប់ពីប្រតិបត្តិការនាំចេញដ៏រឹងមាំកាលពីដើមឆ្នាំ និងជិត៥,៣ភាគរយក្នុងឆ្នាំ២០២៣ ដែលត្រូវបានគាំទ្រដោយការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងការគាំទ្រគោលនយោបាយដែលបន្ត ទោះបីត្រូវបានរារាំងដោយសម្ពាធពីខាងក្រៅ និងផលប៉ះពាល់ដោយសារការកើនឡើងតម្លៃលើប្រាក់ចំណូលលើការចាយវាយ និងការសន្សំក្តី។
កំណើនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង៦ភាគរយនៅឆ្នាំ២០២៤ ហើយត្រឡប់ទៅរកអត្រាកំណើនប្រហែល៦,៥ភាគរយក្នុងរយៈពេលមធ្យម ដោយបន្ថែមថាអតិផរណាត្រូវបានគេរំពឹងថានឹងឈានដល់៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយនៅឆ្នាំក្រោយ។
IMF បានបន្ថែមទៀតថា “ទោះបីជាវិបត្តិកូវីដ-១៩ នូវបន្តផ្តល់ផលប៉ះពាល់ខ្លះៗក៏ដោយ កំណែទម្រង់របស់រដ្ឋាភិបាល ច្បាប់វិនិយោគដែលបង្កើតជនបង្គោលទំនាក់ទំនងតែមួយសម្រាប់អ្នកវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី (RCEP និង FTA ជាមួយប្រទេសចិន) នឹងគាំទ្រដល់កំណើនជាមធ្យម៕