ដោយគង់ សូរិយា
ភ្នំពេញ: ប្រទេសកម្ពុជាគ្រោងជ្រើសរើសយកទីក្រុងចំនួន៣ រួមមានទីក្រុង បាត់ដំបង ក្រុងសៀមរាម និងរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងឆ្លាត(Smart City) ដែលបច្ចុប្បន្នទីក្រុងទាំងនេះ កំពុងមានតម្រូវការខ្លាំងពីសំណាក់ប្រជាជននៅជុំវិញពិភពលោក។
គ្រប់បណ្តាប្រទេសទាំងអស់នៅលើពិភពលោក នៅពេលចូលទៅក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤.០ គឺគេតម្រូវអោយបណ្តាប្រទេសទាំងនោះ ត្រូវបង្កើតទីក្រុងឆ្លាត(Smart City) នៅក្នុងប្រទេសឲ្យបានប្រមាណពី១ទៅ៣ទីក្រុង ឬអាចច្រើនជាងនេះ ដើម្បីបំពេញតម្រូវការឬបង្កើនភាពងាយស្រួលក្នុងទំនាក់ទំនងរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងដឹងកាលពីថ្ងៃទី២៦ ធ្នូកន្លងមកថា បើយើងទៅតាមស្ថានភាពសេដ្ឋកិច្ចនៅក្នុងពេលនេះ គឺយើងមិនទាន់អាចបង្កើតទីក្រុងឆ្លាតអោយស្របតាមស្តង់ដារបាននោះទេ ប៉ុន្តែនៅពេលដែលកម្ពុជា ឈានចូលក្នុងសម័យកាលបដិវត្តឧស្សាហកម្មកំរិត៤ កម្ពុជានឹងយកទីក្រុងចំនួនបីដំឡើងអោយជាទីក្រុងឆ្លាត (Smart city).
លោកបន្តថា នៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់គេប្រទេសសឹង្ហបូរី បានបង្កើតទីក្រុងឆ្លាតវៃ ហើយបណ្តាប្រទេសដទៃទៀត នាពេលបច្ចុប្បន្នគេបានបញ្ចូលទីក្រុងរបស់គេទាំងអស់ក្លាយទៅជាក្រុងឆ្លាត”។






