ដោយគង់ សូរិយា
ភ្នំពេញ: ស្របពេលការហូរចូលអ្នកវិនិយោគលឿន បានធ្វើឲ្យក្រុងប៉ោយប៉ែតកំពុងជួបប្រទះកង្វះខាតការិយាល័យធ្វើការ និងកង្វះធនធានមនុស្សជាចម្បង ដែលនេះជាឳកាសសមស្របសម្រាប់ការវិនិយោគនៅទីនោះ។

ស្ថាបស្ថាបនិកក្រុមហ៊ុន star plus four លោកសួង សុខហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទៅ២៨ ធ្នូកន្លងមកថា បច្ចុប្បន្នក្រុងប៉ោយប៉ែត កំពុងជួបកង្វះខាតនូវធនធានមនុស្ស និងបន្ទប់សំរាប់ធ្វើការ ដោយសារលំហូរចូលអ្នកវិនិយោគចិន ជប៉ុន និងជនជាតិដទៃទៀតកើនឡើងយ៉ាងគំហុក។លោកបន្តថា លោកសំណូមពរឲ្យអ្នកវិនិយោគនៅរាជធានីភ្នំពេញ ទៅវិនិយោគនៅក្រុងប៉ោយប៉ែត ដើម្បីបំពេញតម្រូវការនូវសេវាកម្មការិយាល័យ សេវាកម្មស្នាក់នៅ។
លោកបន្តថា “ការវិនិយោគនៅក្រុងប៉ោយប៉ែតនាពេលនេះ នឹងធ្វើឲ្យអ្នកវិនិយោគទទួលបានផលចំណេញច្រើន ដោយសារការផ្គត់ផ្គង់មិនទាន់ឆ្លើយតបតម្រូវការនៅឡើយ”។លោកបន្តថា “បច្ចុប្បន្នក្រុងប៉ោយប៉ែតមានប្រជាជនរស់នៅជាង២០ម៉ឺននាក់ ក្នុងនោះជាង៥ម៉ឺននាក់ជាជនបរទេស”។







