ដំណឹងល្អៈតម្លៃសំបុត្រយន្តហោះធ្វើដំណើរទៅមករវាងចិន និងកម្ពុជាកំពុងធ្លាក់ចុះដល់កម្រិតមុនជំងឺកូវីដ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: តម្លៃ​សំបុត្រ​យន្តហោះ​ធ្វើដំណើរទៅ​មក​រវាង​ កម្ពុជា ​និង​ចិន​ ដែល​បាន​ឡើង​ថ្លៃខ្លាំង ក្នុង​អំឡុង​ពេល​នៃជំងឺ​កូវីដ-១៩ និងបានកំពុង​ធ្លាក់​ចុះ​ជា​លំដាប់​ ដល់តម្លៃ​មុន​ជំងឺរាតត្បាត។

លោក ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញនេះថា តម្លៃសំបុត្រយន្តហោះ ពីភ្នំពេញទៅប្រទេសចិនបច្ចុប្បន្ន មានតម្លៃចន្លោះពី៤០០ដុល្លារ ទៅជាង៥០០ដុល្លារ អាស្រ័យលើតំបន់។

លោកស្រីបានចង្អុលបង្ហាញថា “តម្លៃនេះប្រហែលជា មិនបន្តធ្លាក់ចុះទេ ទោះបីជាប្រទេសចិន ប្រកាសលុបចោលវិធានការកូវីដ-១៩ ចាប់ពីថ្ងៃទី ៨ ខែមករា យ៉ាងណាក្តី”។ លោកស្រីបានបន្តថា “តម្លៃអាចនឹងកើនឡើងបន្តិច ប្រសិនបើជើងហោះហើរមិនត្រូវបានបន្ថែមទេ ព្រោះតម្រូវការអាចកើនឡើង”។

ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី២៧ ខែធ្នូថា ខ្លួននឹងបញ្ចប់ តម្រូវការសម្រាប់ការចូលប្រទេសនេះ ចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់ ឆ្ពោះទៅរកការបើកប្រទេសឡើងវិញ ចាប់តាំងពីការបិទព្រំដែនរបស់ខ្លួន នៅដើមឆ្នាំ២០២០ ។

លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានមួយផងដែរថា បន្ទាប់ពីប្រទេ​សចិនបានប្រកាសបើកប្រទេសឡើងវិញ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញនិន្នាការនៃការតភ្ជាប់ ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។

លោកបន្តថា “បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិន បានស្នើសុំរក្សាទុកចំណតសម្រាប់ពួកគេរួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here