ដោយៈ គង់ សូរិយា
ព្រះវិហារៈ សម្លេងទឹកជ្រោះលាន់រងំ សម្លេងសត្វយំរំពងព្រៃ និងផ្សែងអ័ព្ទកណ្តាលទ្រូងព្រៃ ពិតជាទិដ្ឋភាពដែលផ្គុំឡើងពីភាពចម្រុះ នៃធម្មជាតិ ដែលមានទស្សនីយភាពគួរឲ្យចាប់អារម្មណ៍បំផុត។
ងាកមកទស្សនា ភ្នំត្បែងបាក់កាំ ជារមណីយដ្ឋានធម្មជាតិមួយ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិចាក់អង្រែ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
-->

យោងតាមព៌តមានបីបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងបរិស្ថានបានបង្ហាញថា សហគមន៍ភ្នំត្បែងបាក់កាំ ស្ថិតនៅក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលស្គាល់ដោយក្រសួងបរិស្ថាននៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២០ដែលមានផ្ទៃដីសរុប១១៦៦ ហិចតានៅតាមបណ្តោយភ្នំ មានសហគមន៍ចំនួន៣តំបន់ផ្សេងគ្នា ក្នុងនោះមានតំបន់ការពារធម្មជាតិដាតាវឹក តំបន់ការពារធម្មជាតិតាំងយូរ និង តំបន់ការពារធម្មជាតិចាក់អង្រែ។

តំបន់ជួរភ្នំនេះមានព្រៃស្រោង និងទឹកជ្រោះចាក់អង្រែ ដែលមានអន្លង់រាងដូចត្បាល់ និងពេលមានទឹកធ្លាក់រាងដូចអង្រែ នាខែវស្សាទីនេះប្រៀបដូចជាឋានសួគិ៍ និងទឹកជ្រោះនិមិត្ត៕
