លោកជំទាវឧកញ៉ាគង់ សំណាងលើកឡើងពីផែនការពង្រីកទីផ្សារ នៅឆ្នាំ២០២៣

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈជាអ្នកអភិវឌ្ឍន៍ដែលផ្តើមចេញ ពីភ្នាក់ងារអចលនទ្រព្យសាម​ញ្ញមួយរូប លោកជំទាវឧកញ៉ាគង់ សំណាងបានចូលដល់ជម្រៅចិត្តអតិថិជន និងយល់ពីរសនិយមរបស់ពួកគេ។

អគ្គនាយិកាបុរីវិមានសំណាងរូបនៅ កំពុងបង្ហាញសុទិដ្ឋិនិយមសម្រា​ប់ឆ្នាំ២០២៣នេះ ស្របពេលការសាងសង់ផ្ទះគំរូវីឡាឃីង និងវីឡាឃ្វីនបានត្រៀមបញ្ចប់ ជាមួយនឹងលទ្ឋផលការលក់ សម្រេចបាន៤០ភាគរយ នៅក្នុងគំរោងដំណាក់កាលទី១។

លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារយើងបានសិក្សាពីរសនិយមអតិថិជន បុរីវិមានសំ ណាងបានធ្វើឲ្យអ្នកមានជីវភាពធូរធារ មានការកោតសរសើរទៅលើម៉ូតផ្ទះ បែបក្លាសិក ដែលជារចនាបទសហសម័យ ជាមួយ​នឹងការរចនាផ្នែកខាងក្នុងស័ក្តិសមនឹងតម្លៃ និងកម្រិតជីវភាពរបស់អ្នកមាន។

លោកជំទាវបន្តថា “សូម្បីតែខ្ញុំក៏ពេញចិត្តនឹងអ្វី ដែលយើងបានធ្វើនិងកំពុងបង្ហាញនៅផ្ទះគំរូបរបស់យើងបណ្តើរៗដែរ ហេតុនេះអតិថិជននឹងអាចទស្សនាផ្ទះគំរូឆាប់ៗនេះ”។ លោកជំទាវបន្តថា “បុរីខ្លះធ្វើផ្ទះគំរូផ្សេង ប៉ុន្តែបុរីរបស់យើង ធ្វើផ្ទះពិតមានភាពពិសេសលើស ពីផ្ទះគំរូអតិថិជនរបស់យើង ដែលបានទិញ ជាក់ស្តែងអតិថិជនរបស់យើង ពួកគេពិតជាសម្បាយចិត្តនៅពេលបានដឹងពីអ្វីដែលយើងនឹងផ្តល់ជូនពួកគេ”។

បុរីវិមានសំណាងបាន និងកំពុងគិតគូរជាចម្បងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវធំទូលាយ ដាំដើមឈើខៀវស្រងាត់ និងស្រស់បំព្រង មានព្រែកធម្មជាតិ ដែលលំអរដោយសួនច្បារ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ ស្ទូចត្រី និងអាចអង្គុយជជែកគ្នា នៅតាមហាងកាហ្វេក្នុងបុរីផងដែរ។

លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្វីដែលយើងអភិវឌ្ឈន៍ គឺផ្តល់នូវរសនិយម និងការបត់បែនតាមសម័យកាល​របស់អតិថិជន ហេតុនេះយើងមិនផ្តោតលើប្រាក់ចំណេញ ជាអាទិភាពទេ ប៉ុន្តែយើងផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here