ដោយៈគង់ សូរិយា
ព្រះសីហនុៈ រាប់ចាប់ពីអ្នកបំរើការងារក្នុងវិស័យទេសចរណ៍ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ពួកគេពិតជាសប្បាយរីករាយជាមួយវត្តមាននៃការវិលត្រលប់មកវិញរបស់ភ្ញៀវទេសចរណ៍ចិន នៅក្រុងព្រះសីហនុ។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នៅព្រឹកថ្ងៃទី៣០ មករានេះថា ការមកដល់របស់អ្នកដំណើរជាជនជាតិចិន ជាលើកដំបូងមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បើកប្រទេសឡើងវិញ គឺជាសញ្ញាណវិជ្ជមានមួយ។

លោកបញ្ជាក់ថា “យើងរំពឹងថានឹងមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនជាច្រើនទៀត នឹងមកកាន់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលជាផ្នែកមួយ ក្នុងការចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ”។
លោកបានបន្តឲ្យដឹងថា កាលពីសប្តាហ៍មុនមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានហោះហើរមកកាន់អ្នកដំណើរជនជាតិចិនចូលនៅ 27/01/2023 Flight មកពី Kuning សរុប107នាក់ Business 99 នាក់ Tourist 8នាក់ ស្រី26នាក់
28/01/2023 Flight មកពី តៃប៉ិ
សរុប 24នាក់ Business 24នាក់ ស្រី0
29/01/2023 Flights មកពីវៀតណាម សរុប 2នាក់ Business 2នាក់ ស្រី0។







