ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងទេសចរណ៍របស់កម្ពុជា បានដាក់ចេញផែនការក្នុងការទាក់ទាញទេសចរជនជាតិចិន ឲ្យមកទស្សនានៅក្នុងប្រទេសកម្ពុជា ឱ្យបានចំនួន១លាននាក់ នៅក្នុងឆ្នាំ២០២៣នេះ តាមរយៈការរៀបចំនូវព្រឹត្តិការណ៍ និងវេទិកាមិត្តភាពជាច្រើន។
ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងទេសចរណ៍របស់កម្ពុជា បានដាក់ចេញផែនការក្នុងការទាក់ទាញទេសចរជនជាតិចិន ឲ្យមកទស្សនានៅក្នុងប្រទេសកម្ពុជា ឱ្យបានចំនួន១លាននាក់ នៅក្នុងឆ្នាំ២០២៣នេះ តាមរយៈការរៀបចំនូវព្រឹត្តិការណ៍ និងវេទិកាមិត្តភាពជាច្រើន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពិភាក្សាការងារជាមួយលោក Du TianQiao នាយកប្រតិបត្តិសមាគម សហប្រតិបត្តិការធុរៈកិច្ច និងសេដ្ឋកិច្ចតំបន់ និងពាណិជ្ជកម្មអន្តរជាតិចិន នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរយោបល់ សំដៅជំរុញលំហូរទេសចរចិន-កម្ពុជា និងត្រៀមអបអរសាទរខួបលើកទី៦៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-ចិន ពិសេស ដើម្បីជំរុញនិងទាក់ទាញទេសចរចិន។
ដើម្បីសម្រេចឱ្យបានតាមផែនការទាក់ទាញ ភ្ញៀវទេសចរចិនចំនួន១លាននាក់នៅឆ្នាំ២០២៣នេះ តាមការគ្រោងទុក ភាគីទាំងពីរបានសហការគ្នាត្រៀម រៀបចំព្រឹត្តការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាដូចជា ព្រឹត្តិការណ៍ម៉ារ៉ាតុង វាយកូនហ្គោល ជាពិសេសការសម្តែងក្បាច់គុណសៅលិញរបស់សាកលវិទ្យាល័យសៅលិញ រួមជាមួយ ក្បាច់គុនល្បុក្កតោរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមុនព្រឹត្តការណ៍ SEA Games លើកទី៣២ នៅរាជធានីភ្នំពេញផងដែរ។
ប្រទេសកម្ពុជាក៏ត្រៀមរៀបចំវេទិកាធុរៈកិច្ច និងវិនិយោគទេសចរណ៍កម្ពុជា-ចិន និងរៀបចំព្រឹត្តការណ៍តន្ត្រីកម្ពុជា-ចិន ដែលមានតារាល្បីៗរបស់ចិន និងកម្ពុជាចូលរួម ដែលអាចទាក់ទាញទេសចរចិនមកទស្សនាផងដែរ។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឲ្យសមាគមនេះរៀបចំគំរោងច្បាស់លាស់ និងផែនការលម្អិត ដើម្បីអាចឲ្យភាគីក្រសួងទេសចរណ៍កម្ពុជាពិនិត្យ និងឲ្យយោបល់ ព្រមទាំងបង្កើតក្រុមការងារក្នុងការរៀបចំព្រឹត្តការណ៍ទាំងនេះ៕