កំណើននៃការចុះបញ្ជីអាជីវកម្មកំពុងបង្ហាញពីការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីក្រុមហ៊ុន និងសហគ្រាសថ្មីចំនួន ១០.៧០១ ក្នុងឆ្នាំ២០២២ ពោលគឺកើនឡើង៤០ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលនេះឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនប្រហែល៨៨៨ ត្រូវបានជំរុះដកចេញ ពោលគឺកើនឡើង៣៨ភាគរយ ពី៦៤៣ក្រុមហ៊ុនក្នុងឆ្នាំ២០២១។

បណ្តាក្រុមហ៊ុនជាង៦.០០០ បានដាក់ពាក្យសុំអាជ្ញាប័ណ្ណតាមប្រព័ន្ធអេឡិចត្រូនិក ដោយក្រុមហ៊ុនជាង១៣.០០០ បានដាក់ពាក្យសុំរក្សាឈ្មោះអាជីវកម្ម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រ សាសន៍ថា ក្រសួងបាននិងកំពុងធ្វើការ និងបន្តធ្វើកំណែទម្រង់ក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម ដោយបានបង្កើតអាជ្ញាប័ណ្ណអាជីវកម្មអេឡិចត្រូនិកផងដែរ។

លោកគី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើ ញថា “ចំនួនក្រុមហ៊ុនចុះបញ្ជី ជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រ ងលើក្រុមហ៊ុនឯកជន ដែលជាមធ្យោបាយងាយស្រួល ក្នុងការគាំទ្រពួកគេតាមបច្ចេកទេសប្រសិនបើចាំបាច់”។

លោកបានបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា បានចូលរួមចំណែ កមួយផ្នែក ក្នុងការជំរុញចំនួនអាជីវកម្ម ដែលត្រូវបានបិទ ឬផ្អាក ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ពួកគេឡើងវិញ”។

ជាមួយគ្នានេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនៃការចុះបញ្ជីពាណិជ្ជកម្ម ឆ្លុះបញ្ចាំងពីការបើកប្រទេសឡើងវិញ សកម្មភាពសេដ្ឋកិច្ច-សង្គមគ្រប់ប្រភេទ ក្រោមគោលនយោបាយដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here