ការសិក្សាៈ ប្រជាជនកម្ពុជា៩០ភាគរយនៅតែជឿថាការវិនិយោគអចលនទ្រព្យនៅតែជាការវិនិយោគដ៏ល្អ

0

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ប្រជាជនកម្ពុជានៅតែមានសុទិដ្ឋិនិយមអំពីការវិនិយោគលើ​ឧស្សាហកម្មអចលនទ្រព្យ ដោយពួកគេចាត់ទុកថា ការវិនិយោគក្នុងវិស័យនេះនៅតែជាជម្រើសល្អបំផុត។

យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា ចំនួន៩០ភាគរយនៃអ្នកឆ្លើយតបគិតថា អចលនទ្រព្យគឺជាការវិនិយោគ​ដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយខុនដូ និងអាផាតមិនគឺជាប្រភេទអចល​នទ្រព្យ ដែលពេញនិយមបំផុតទីពីរក្នុងការទិញ។

របាយការណ៍ក្រុមហ៊ុនដដែលឱ្យដឹងថា ខុនដូប្រភេទPrime មានតម្លៃ២.១៨៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នៅចុងឆ្នាំ២០២២។

បើនិយាយពីការផ្គត់ផ្គង់ខុនដូ បានកើនឡើងដល់២៨.០០០យូនីត ក្នុងចំណោមអគារខុនដូទាំង៩៥ ក្នុងទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០២២។ ការផ្គត់ផ្គង់ខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង៥០.០០០យូនីត ហើយឈានដល់ចំនួន៨០.០០០នៅឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here