ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រជាជនកម្ពុជានៅតែមានសុទិដ្ឋិនិយមអំពីការវិនិយោគលើឧស្សាហកម្មអចលនទ្រព្យ ដោយពួកគេចាត់ទុកថា ការវិនិយោគក្នុងវិស័យនេះនៅតែជាជម្រើសល្អបំផុត។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Realestate.com.kh បានបង្ហាញថា ចំនួន៩០ភាគរយនៃអ្នកឆ្លើយតបគិតថា អចលនទ្រព្យគឺជាការវិនិយោគដ៏ល្អនៅក្នុងប្រទេសកម្ពុជា ហើយខុនដូ និងអាផាតមិនគឺជាប្រភេទអចលនទ្រព្យ ដែលពេញនិយមបំផុតទីពីរក្នុងការទិញ។
របាយការណ៍ក្រុមហ៊ុនដដែលឱ្យដឹងថា ខុនដូប្រភេទPrime មានតម្លៃ២.១៨៩ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ នៅចុងឆ្នាំ២០២២។
បើនិយាយពីការផ្គត់ផ្គង់ខុនដូ បានកើនឡើងដល់២៨.០០០យូនីត ក្នុងចំណោមអគារខុនដូទាំង៩៥ ក្នុងទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០២២។ ការផ្គត់ផ្គង់ខុនដូត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង៥០.០០០យូនីត ហើយឈានដល់ចំនួន៨០.០០០នៅឆ្នាំ២០២៥៕