ដោយ: គង់ លាងហួរ
ភ្នំពេញ: សន្ទស្សន៍ Henley Passport Index ចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនរបស់ពិភពលោក ដោយផ្អែកលើមាត្រដ្ឋានដូចជា ចំនួនប្រទេ ស ដែលអាចធ្វើដំណើរទៅបានដោយគ្មានទិដ្ឋាការ។
ជាថ្មីម្តងទៀត លិខិតឆ្លងដែនថៃមានតម្លៃទាប ជាងបណ្តាប្រទេស ដែលអាចប្រៀបធៀបបាន ហើយស្ថិតនៅឆ្ងាយពីប្រទេសផ្សេងទៀត ដែលមានប្រជាសាស្ត្រ និងចំណូលស្រដៀងគ្នា។
គេមិនមានការភ្ញាក់ផ្អើលច្រើនទេ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ លើកលែងតែប្រទេសកំពូលចំនួន៣ក្នុងតំបន់អាស៊ី។ ចំណែកប្រទេសចំនួន៧ទៀតនៅតំបន់អឺរ៉ុប ហើយប្រទេសដែលទទួលបានភ្ញៀវទេសចរ ច្រើនជាងគេលើពិភពលោកគឺ ជប៉ុន និងសិង្ហបុរី។
ចំណែកឯ ប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ១៤ នៅក្នុងបញ្ជី ដែលជាប្រទេសមានការប្រៀបធៀបខ្លាំង ធៀបជាមួយប្រទេសថៃ។
ចំណែក តំបន់អឺរ៉ុប ចក្រភពអង់គ្លេស និងអាមេរិក ទទួលបានភ្ញៀវទេសចរមកពីបណ្តាប្រទេសដូចជា ប្រេស៊ីល ប៊ុលហ្គារី និងស៊ីប។ ភ្ញៀវទេសចរទាំងអស់ មានសិទ្ធិធ្វើដំណើរដោយសេរីទៅកាន់តំបន់ Schengen តំបន់កោះអង់គ្លេស និងអាមេរិកខាងជើង ដោយមិនមានការរំខាន ឬចំណាយតិច។
ប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់លេខ៦៥ ខណៈលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥៤ ហើយលិខិតឆ្លងដែនរបស់ប្រទេសថៃ មានតម្លៃទាបជាងលិខិតឆ្លងដែនចិនទៅទៀត។ រីឯប្រជាជនប៉ាពួញូហ្គីណេ និងបូលីវី អាចហោះហើរបានដោយគ្មានទិដ្ឋាការ បើធៀបនឹងជនជាតិថៃ។
លើសពីនេះ លិខិតឆ្លងដែនកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥៤ វៀតណាមជាប់លេខ៨៧ ឡាវជាប់លេខ៩២ និងមីយ៉ាន់ម៉ាជាប់លេខ៩៥៕