តម្លៃលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់ល្អជាងលិខិតឆ្លងដែន របស់ប្រទេសថៃ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: សន្ទស្សន៍ Henley Passport Index ចាត់ចំណាត់ថ្នាក់លិខិតឆ្លងដែនរបស់ពិភពលោក ដោយផ្អែកលើមាត្រដ្ឋានដូចជា ចំនួនប្រទេ ស ដែលអាចធ្វើដំណើរទៅបានដោយគ្មានទិដ្ឋាការ។

ជា​ថ្មី​ម្តង​ទៀត លិខិតឆ្លងដែន​ថៃ​មាន​តម្លៃ​ទាប ​ជាង​បណ្តាប្រទេស​ ដែល​អាច​ប្រៀប​ធៀប​បាន ហើយ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​ផ្សេង​ទៀត ​ដែល​មាន​ប្រជាសាស្ត្រ និង​ចំណូល​ស្រដៀង​គ្នា។

គេមិនមានការភ្ញាក់ផ្អើលច្រើនទេ នៅក្នុងចំណាត់ថ្នាក់កំពូលទាំង១០ លើកលែងតែប្រទេសកំពូលចំនួន៣ក្នុងតំបន់អាស៊ី។ ចំណែកប្រទេសចំនួន៧ទៀតនៅតំបន់អឺរ៉ុប ហើយប្រទេសដែលទទួលបានភ្ញៀវទេសចរ ច្រើនជាងគេលើពិភពលោកគឺ ជប៉ុន និងសិង្ហបុរី។

ចំណែកឯ ប្រទេសម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់លេខ១៤ នៅក្នុងបញ្ជី ដែលជាប្រទេសមានការប្រៀបធៀបខ្លាំង ធៀបជាមួយប្រទេសថៃ។

ចំណែក តំបន់អឺរ៉ុប ចក្រភព​អង់គ្លេស និង​អាមេរិក ទទួលបានភ្ញៀវទេសចរ​មក​ពី​បណ្តាប្រទេស​ដូច​ជា ប្រេស៊ីល ប៊ុលហ្គារី និង​ស៊ីប។ ភ្ញៀវទេសចរទាំងអស់ មានសិទ្ធិធ្វើដំណើរដោយសេរីទៅកាន់តំបន់ Schengen តំបន់កោះអង់គ្លេស និងអាមេរិកខាងជើង ដោយមិនមានការរំខាន ឬចំណាយតិច។

ប្រទេសថៃ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៦៥ ខណៈលិខិតឆ្លងដែនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥៤ ហើយលិខិតឆ្លងដែនរបស់ប្រទេសថៃ មានតម្លៃទាបជាងលិខិតឆ្លងដែនចិនទៅទៀត។ រីឯប្រជាជនប៉ាពួញូហ្គីណេ និងបូលីវី អាចហោះហើរបានដោយគ្មានទិដ្ឋាការ បើធៀបនឹងជនជាតិថៃ។

លើសពីនេះ លិខិតឆ្លងដែនកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥៤ វៀតណាមជាប់លេខ៨៧ ឡាវជាប់លេខ៩២ និងមីយ៉ាន់ម៉ាជាប់លេខ៩៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here