ដោយគង់ សូរិយា
ភ្នំពេញ: សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា(CREA) បានសម្រេចបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអនុប្រធានក្រុមប្រឹក្សាភិបាលបន្ថែម ដើម្បីបំពេ ញការងារឲ្យកាន់តែមានប្រសិទ្ឋភាព និងចូលរួមលើកកំពស់វិស័យអចលនវត្ថុកម្ពុជា។
កញ្ញាចេវ សុឃុន និងលោកយិន លាងគង់ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាននិងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមនេះ ដែលសមាគមនេះតម្រូវឲ្យមានប្រធានម្នាក់អនុប្រធានពីរនាក់គឺលោកមាស វាសនា និងលោកយិន លាងគង់ និងសមាជិកក្រុមប្រឹក្សាភិបាលចំនួន៦រូបថែមទៀត។
លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានថ្លែងឲ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៥ មករាកន្លងមកថា ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលនេះ ធ្វើឡើងដោយតម្លាភាព និងអ្វីកាន់តែសំខាន់គឺធ្វើឲ្យសមាគមនេះមានរចនាសម្ព័ន្ឋរៀបរយ និងអាចបំពេញការងារជូនសមាជិកសមាគម បានពេញលេញ ពិសេសជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញនិងទាក់ទាញការវិនិយោគពីបរទេស ក៏ដូចជា ដើម្បីលើកកំពស់និងផ្តល់ទំនុកចិត្តដល់វិស័យនេះ។







