ក្រុមហ៊ុនអាកាសចរណ៍AirAsia គ្រោងជួលយន្តហោះ១៥គ្រឿងបន្ថែម  ខណៈមានកំណើនធ្វើដំណើរពីប្រទេសចិន

0

ដោយ: គង់ លាងហួរ

សិង្ហបុរីៈ ក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ប្រទេសម៉ាឡេស៊ី គ្រោងជួលយន្តហោះថ្មី បន្ថែមចំនួន១៥គ្រឿង ដើម្បីបំពេញតម្រូវការការធ្វើដំណើរពីប្រទេសចិន។

នាយកប្រតិបត្តិនៃក្រុមហ៊ុនCapital A លោកTony Fernandes បានបញ្ជាក់ប្រាប់សារពត៌មានReuter នៅក្រៅព្រឹត្តិការណ៍មួយថា “យើងកំពុងស្ថិតក្នុងការចរចា ដើម្បីចុះហត្ថលេខាលើការជួលយន្តហោះថ្មីចំនួន១៥គ្រឿង ហើយការដែលយើងកំពុងនិយាយ អំពីយន្តហោះថ្មីមានន័យថាអ្វីៗនឹងត្រលប់មកដូចដើមឡើងវិញ”។

លោកFernandes បានបន្តថា “ភាពមិនប្រាកដប្រជា នៃផ្លូវហោះហើរ បានកន្លងផុតទៅជាមួយ នឹងការបើកឡើងវិញរបស់ប្រទេសចិន ហើយយើងនឹងមានផ្លូវច្បាស់លាស់មួយ ឆ្ពោះទៅរកភាពប្រក្រតីឡើងវិញ ដូចមុនវិបត្តិកូវីដ-១៩”។

លោក Fernandes បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងស្ថិតនៅលើផ្លូវ ដើម្បីឈានឆ្ពោះទៅបញ្ចប់ កិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដោះស្រាយស្ថានភាព PN17 ឬ ‘Practice Note 17’ របស់ខ្លួនត្រឹមខែសីហា ឆ្នាំ២០២៣នេះ។

ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ នឹងច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍លំដាប់ថវិកាAirAsia ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ AirAsia X។

លោក Fernandes បានអះអាងថា ផែនការនេះអាចនាំឱ្យ ក្រុមហ៊ុន Capital A បំបែកអាជីវកម្មផ្សេងទៀត ដូចជា ភស្តុភារ សេវាកម្មអាកាសចរណ៍ និងអាវុធឌីជីថល ទៅជាការចុះបញ្ជីដាច់ដោយឡែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here