ដំណឹង​ល្អ! គំរោង​វិនិយោគ​លំនៅដ្ឋាន​ដ៏​ធំ​មួយ​នឹង​បើក​សម្ភោ​ធលក់​នៅថ្ងៃទី១៩ មករា​ខាងមុខនេះ

0

ភ្នំពេញ៖ បច្ចុប្បន្ន​ទីផ្សា វីឡា ផ្ទះល្វែង​នឹង​ដីឡូត៍ កំពុងមាន​សកម្មភាព​កាន់តែខ្លាំងឡើងៗនៅ​រាជធានី​ភ្នំពេញ ដែល​ជំរុញ​ឲ្យ​តម្លៃ​ដី​កាន់​តែមាន​សន្ទុះ​ខ្លាំងឡើងៗ ទន្ទឹមនឹង​គ្នា​នោះ​តំបន់​ជាយ និង​ក្រវ៉ាត់​ក្រុង​ក៏​កំពុងតែ​ឡើងថ្លៃ និង​ត្រូវប៉ាន់​មិនធម្មតា​ដែរ ជា​ពិ​សេ ស​ផ្លូវជាតិ​លេខ​៦A ស្រប​ពេលដែល​តំបន់​នេះ​មាន​ទីក្រុង​រណប​ជាច្រើន ដូចជា ទីក្រុង​រណប ​OCIC លើ​ផ្ទៃដី​ជាង១០០ហិច​តា ទីក្រុង​រណប​អ័​រ​គី​ដេ​ដឺ​បូ​តា​និ​ច លើ​ទំហំ​ដី​ជាង១០០ហិច​តា និង​គំរោង​របស់លោក​ឧកញ៉ា លី​យ៉ុង​ផាត់ ដែលមាន​ការអភិវឌ្ឍ​ន៏​ដូចជា កន្លែង​កំសាន្ត​ភ្នំពេញ សា​ហ្វា​រី​វើ​ល ពហុកីឡាដ្ឋាន​តេ​ជោ​មរកត សួន​ទឹក​កំសាន្ត ដែល​វិនិយោគ​លើទឹក​ប្រា​ក់ជាង៣០លាន​ដុល្លារ​អាមេរិក នឹង​សណ្ឋាគារ Garden City។

ជាមួយនឹង​ទីតាំង​មាន​សក្តានុពល និង​ជា​តំបន់​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស គំរោង​អភិវឌ្ឍន៍ អា​ម៉ូ​រី ៧មករា បាន​នឹង​កំពុងតែធ្វើការ​អភិវឌ្ឍ​លំនៅដ្ឋាន នឹង​ដីឡូត៍​ធំ​មួយ ស្ថិតនៅលើ​ផ្ទៃដី ៣២ហិកតា ដែល​បាន​បោះទុន​រាប់លាន​ដុល្លារ ដែល​នឹង​បើក​សម្ភោ​ធលក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩មករា ខាងមុខនេះ នឹង​ធ្វើការ​រៀបចំឡើង នៅ​ភោ​ជនី​ដ្ឋា​ន នាគ​ក្រហម ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ២៧១ សង្កាត់​អូ​បែកក្អម ក្បែរ​ស្តុ​ប Nokia ផ្លូវ២០០៤ ឬ ទល់មុខ កាកបាទក្រហមកម្ពុជា។លើសពីនេះទៅទៀត​រឿង​ដែល​អស្ចារ្យ​មិន​ធ្លាប់មាន​ពីមុនមក គឺ​គំរោង អា​ម៉ូ​រី ៧មករា នឹងធ្វើ​ការផ្តល់ជូន​ពិសេស ដើម្បី​ជា​កិច្ច​ចាប់ផ្តើម​បើក​លក់ គំរោង​ថ្មី គឺ ទិញ​ផ្ទះ១ល្វែង ថែម​ដី១ឡូត៍​ឬ​ទិញ​ដី១ឡូត៍ ថែម​ដី១ឡូត៍ ព្រមទាំង​បូក​បន្ថែម​ពីលើ​ការបញ្ចុះ​តំលៃ​យ៉ាងច្រើន​អស្ចារ្យ ហើយ​កម្មវិធី​ថែម​ជូន ដ៏​អស្ចារ្យ​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃទី១៩ មករា​ខាងមុខនេះ។ សំរាប់​ការទទួល​កក់​ពីថ្ងៃ​ទី១០ ខែមករា នេះ​តទៅ។

ក្រុមហ៊ុន​មាន​ទីតាំង អាគារ​លេខ ២៤ ជាន់​ទី ៦ ផ្លូវ២៧១ សង្កាត់​អូ​បែកក្អម ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង លេខ ០៧៨ ៩០ ៩៩៩៩ / ០៨៩ ៩៩៩៩ ៩៦។

ប្រធាន​ផ្នែក​លក់​នៃ​គំរោង AMORY 7 មករា បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ទី៧ មករា​នេះ​ថា ការវិនិយោគ​លើ​គំរោង អភិវឌ្ឍន៍​អា​ម៉ូ​រី៧មករា វីឡា នឹង​ដីឡូត៍​នេះ អតិថិជន​នឹងមាន​ផលចំណេញ​ពីរបែប ដូចជា ទី១ ចំណេញ​សម្រាប់​ការរស់នៅ ព្រោះ​ការរស់នៅ​ក្នុង​គំរោង​នេះ​មាន​ផ្លូវធំ​ទូលាយ សួនច្បា​ធំ​អម​តាម​មាត់​ព្រែក ធម្មជាតិ​ស្រស់បំព្រង ជាមួយ​ខ្យល់អាកាស​បរិ​សុ​ទ្ឋ​សំរាប់​បំរើ​ឲ្យ​ការរស់នៅ​ប្រកបដោយ​ផា​សុភាព។ ទី២ ការវិនិយោគ​ដីឡូត៍​នេះ នឹង​ទទួលបាន​ចំណេញ​លើ​ការវិនិយោគ​ដោយសារ​តំបន់​នេះ​ជា​តំបន់​មានការ​អភិវឌ្ឍ​ន៏ និង​មានការ​រីកលូតលាស់​លឿន ដែលមាន​គំរោង​ជាច្រើន​នៅ​ព័​ន្ឋ​ជុំវិញ​គំរោង​នេះ ដូចជា ទីក្រុង​មិត្តភាព​កម្ពុជា ចិន គំរោង​បុរី​វិមាន​ភ្នំពេញ បុរី​ឌឹ​ផ្ល​រ៉ា បុរី​អ័​រ​គី​ដេ ទីក្រុង​រណប​តេ​ជោ​មរកត ជាដើម។

លោក​បាន​បន្តថា “ដី​នៅ​តំបន់​នេះ​នឹង​កើនឡើង​ខ្លាំង​នាពេល​អនាគត ដោយសារ​សក្តានុពល​ផ្លូវជាតិ​លេខ៦ នឹងមាន​ការរីកចម្រើន​ខ្លាំង និង​ក្លាយជា​តំបន់​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យ៉ាង​រស់​រវើក​នាពេល​អនាគត។

លោក​បាន​បន្តថា សំរាប់​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ ជា​ប្រភេទ​ផ្ទះ​វីឡា​កូនកាត់ (Link

House) ដែល​ក្នុងតម្លៃ​ចាប់ពី៦០,០០០ដុល្លារ​ឡើងទៅ​តែប៉ុណ្ណោះ។ សំរាប់​ដីឡូត៍​មាន​ទំហំ​ចាប់ពី៥គុណ​នឹង២០ម៉ែត្រ ទំហំ១០គុណ​នឹង២០ម៉ែត្រ នឹង​ទំហំ២០ម៉ែត្រ​គុណ​នឹង៣០ម៉ែត្រ ដី​មានតម្លៃ​ចាប់ពី២០,០០០ឡើងទៅ។

អតិថិជន​ចាប់អារម្មណ៍​ទិញ​គំរោង​នេះ ឬ​ចង់​សាកសួរ​ព៌​ត​មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧៨ ៩០ ៩៩៩៩, ០៨៩ ៩៩៩៩ ៩៦។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ សម្រាប់​ឆ្នាំ២០១៩នេះ​និង​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត ដោយសារតែ​ស្ថេរភាព​នយោបាយ ពិសេស​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់។

លោក​ឧកញ៉ា​បន្តថា “តំបន់​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា មាន​សក្តានុពល​ខ្ពស់​ក្នុងការ​វិនិយោគ ដោយសារ​លក្ខ​ខ័​ណ្ឌ​ភូមិសាស្ត្រ និង​កត្តា​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដែល​ងាយ​ត​ភ្ជាប់​ចូលមក​កាន់​កណ្តាល​រាជធានី​ភ្នំពេញ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១លាន​ខ្នង​បន្ថែមទៀត នៅ​ចន្លោះ​ឆ្នាំ២០១៥ ២០៣០ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here