ភ្នំពេញ៖ បច្ចុប្បន្នទីផ្សា វីឡា ផ្ទះល្វែងនឹងដីឡូត៍ កំពុងមានសកម្មភាពកាន់តែខ្លាំងឡើងៗនៅរាជធានីភ្នំពេញ ដែលជំរុញឲ្យតម្លៃដីកាន់តែមានសន្ទុះខ្លាំងឡើងៗ ទន្ទឹមនឹងគ្នានោះតំបន់ជាយ និងក្រវ៉ាត់ក្រុងក៏កំពុងតែឡើងថ្លៃ និងត្រូវប៉ាន់មិនធម្មតាដែរ ជាពិសេ សផ្លូវជាតិលេខ៦A ស្របពេលដែលតំបន់នេះមានទីក្រុងរណបជាច្រើន ដូចជា ទីក្រុងរណប OCIC លើផ្ទៃដីជាង១០០ហិចតា ទីក្រុងរណបអ័រគីដេដឺបូតានិច លើទំហំដីជាង១០០ហិចតា និងគំរោងរបស់លោកឧកញ៉ា លីយ៉ុងផាត់ ដែលមានការអភិវឌ្ឍន៏ដូចជា កន្លែងកំសាន្តភ្នំពេញ សាហ្វារីវើល ពហុកីឡាដ្ឋានតេជោមរកត សួនទឹកកំសាន្ត ដែលវិនិយោគលើទឹកប្រាក់ជាង៣០លានដុល្លារអាមេរិក នឹងសណ្ឋាគារ Garden City។
ជាមួយនឹងទីតាំងមានសក្តានុពល និងជាតំបន់មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស គំរោងអភិវឌ្ឍន៍ អាម៉ូរី ៧មករា បាននឹងកំពុងតែធ្វើការអភិវឌ្ឍលំនៅដ្ឋាន នឹងដីឡូត៍ធំមួយ ស្ថិតនៅលើផ្ទៃដី ៣២ហិកតា ដែលបានបោះទុនរាប់លានដុល្លារ ដែលនឹងបើកសម្ភោធលក់ជាផ្លូវការនៅថ្ងៃទី ១៩មករា ខាងមុខនេះ នឹងធ្វើការរៀបចំឡើង នៅភោជនីដ្ឋាន នាគក្រហម ដែលមានទីតាំងតាមបណ្តោយផ្លូវ២៧១ សង្កាត់អូបែកក្អម ក្បែរស្តុប Nokia ផ្លូវ២០០៤ ឬ ទល់មុខ កាកបាទក្រហមកម្ពុជា។លើសពីនេះទៅទៀតរឿងដែលអស្ចារ្យមិនធ្លាប់មានពីមុនមក គឺគំរោង អាម៉ូរី ៧មករា នឹងធ្វើការផ្តល់ជូនពិសេស ដើម្បីជាកិច្ចចាប់ផ្តើមបើកលក់ គំរោងថ្មី គឺ ទិញផ្ទះ១ល្វែង ថែមដី១ឡូត៍ឬទិញដី១ឡូត៍ ថែមដី១ឡូត៍ ព្រមទាំងបូកបន្ថែមពីលើការបញ្ចុះតំលៃយ៉ាងច្រើនអស្ចារ្យ ហើយកម្មវិធីថែមជូន ដ៏អស្ចារ្យនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី១៩ មករាខាងមុខនេះ។ សំរាប់ការទទួលកក់ពីថ្ងៃទី១០ ខែមករា នេះតទៅ។
ក្រុមហ៊ុនមានទីតាំង អាគារលេខ ២៤ ជាន់ទី ៦ ផ្លូវ២៧១ សង្កាត់អូបែកក្អម ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនង លេខ ០៧៨ ៩០ ៩៩៩៩ / ០៨៩ ៩៩៩៩ ៩៦។
ប្រធានផ្នែកលក់នៃគំរោង AMORY 7 មករា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃច័ន្ទទី៧ មករានេះថា ការវិនិយោគលើគំរោង អភិវឌ្ឍន៍អាម៉ូរី៧មករា វីឡា នឹងដីឡូត៍នេះ អតិថិជននឹងមានផលចំណេញពីរបែប ដូចជា ទី១ ចំណេញសម្រាប់ការរស់នៅ ព្រោះការរស់នៅក្នុងគំរោងនេះមានផ្លូវធំទូលាយ សួនច្បាធំអមតាមមាត់ព្រែក ធម្មជាតិស្រស់បំព្រង ជាមួយខ្យល់អាកាសបរិសុទ្ឋសំរាប់បំរើឲ្យការរស់នៅប្រកបដោយផាសុភាព។ ទី២ ការវិនិយោគដីឡូត៍នេះ នឹងទទួលបានចំណេញលើការវិនិយោគដោយសារតំបន់នេះជាតំបន់មានការអភិវឌ្ឍន៏ និងមានការរីកលូតលាស់លឿន ដែលមានគំរោងជាច្រើននៅព័ន្ឋជុំវិញគំរោងនេះ ដូចជា ទីក្រុងមិត្តភាពកម្ពុជា ចិន គំរោងបុរីវិមានភ្នំពេញ បុរីឌឹផ្លរ៉ា បុរីអ័រគីដេ ទីក្រុងរណបតេជោមរកត ជាដើម។
លោកបានបន្តថា “ដីនៅតំបន់នេះនឹងកើនឡើងខ្លាំងនាពេលអនាគត ដោយសារសក្តានុពលផ្លូវជាតិលេខ៦ នឹងមានការរីកចម្រើនខ្លាំង និងក្លាយជាតំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើកនាពេលអនាគត។
លោកបានបន្តថា សំរាប់លំនៅដ្ឋានក្នុងគំរោងនេះ ជាប្រភេទផ្ទះវីឡាកូនកាត់ (Link
House) ដែលក្នុងតម្លៃចាប់ពី៦០,០០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។ សំរាប់ដីឡូត៍មានទំហំចាប់ពី៥គុណនឹង២០ម៉ែត្រ ទំហំ១០គុណនឹង២០ម៉ែត្រ នឹងទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ដីមានតម្លៃចាប់ពី២០,០០០ឡើងទៅ។
អតិថិជនចាប់អារម្មណ៍ទិញគំរោងនេះ ឬចង់សាកសួរព៌តមានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧៨ ៩០ ៩៩៩៩, ០៨៩ ៩៩៩៩ ៩៦។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាលោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ សម្រាប់ឆ្នាំ២០១៩នេះនិងបណ្តាឆ្នាំខាងមុខទៀត ដោយសារតែស្ថេរភាពនយោបាយ ពិសេសកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់។
លោកឧកញ៉ាបន្តថា “តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា មានសក្តានុពលខ្ពស់ក្នុងការវិនិយោគ ដោយសារលក្ខខ័ណ្ឌភូមិសាស្ត្រ និងកត្តាហេដ្ឋារចនាសម្ព័ន្ឋដែលងាយតភ្ជាប់ចូលមកកាន់កណ្តាលរាជធានីភ្នំពេញ។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ១លានខ្នងបន្ថែមទៀត នៅចន្លោះឆ្នាំ២០១៥ ២០៣០ខាងមុខនេះ៕