ដោយដែន ចែងចាំង
ភ្នំពេញ: ក្នុងជំនួបជាមួយអ្នកសារព៌តមាន៥០០០នាក់នៅល្ងាចថ្ងៃទី១១ មករានេះសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យអ្នកសារព៌តមានរួមគ្នាប្រយុទ្ឋប្រឆាំងនឹងព៌តមានក្លែងក្លាយ។
សម្តេចតេជោបានបន្តថា “ដើម្បីប្រយុទ្ឋជាមួយព៌តមានក្លែងក្លាយ ត្រូវយកព៌តមានពិតចេញមក ហើយយើងមានគ្រប់មធ្យោបាយ ដើម្បីឆ្លើយតបនឹងព៌តមានក្លែងក្លាយ”។
សម្តេចបន្តថា “ព៌តមានបំផ្លៃវាមិនអាចទៅរួចទេ វាគង់តែងាប់ទេ យើងយកព៌តមានពិតចេញមកវាងាប់ហើយ។ បញ្ចេញព៌តមានពិត និងមធ្យោបាយយើងមាន យើងអាចប្រយុទ្ឋជាមួយនឹងព៌តមានក្លែងក្លាយ”។