ដំណោះស្រាយៈរដ្ឋបាលរាជធានីគ្រោងដាក់សាឡាងឆ្លងពីកោះនរា ទៅកាន់តំបន់ជ្រោយចង្វារ

0

 ដោយៈ ​ច្រាយ ចំណាន

    ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាដាក់ស្រឡាងបន្ថែមនៅកោះនរា ឆ្ពោះមកកោះពេជ្រ ដើម្បីប្រជាពលរដ្ឋអាចធ្វើដំណើរបានមួយផ្លូវទៀត គឺពីកោះនរា ទៅតំបន់ជ្រោយចង្វារ។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

នេះជាវិធានការថ្មី ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ខ្លាំង នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ន្ធការដ្ឋាន ឱ្យបានតូចបំផុតតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។

មួញវិញទៀត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ដូរ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ។

ក្រៅពីវិធានការទាំងនេះ ប្រជាពលរដ្ឋអាចប្រើប្រាស់ App Google Maps ជាជំនួយក្នុងការពិនិត្យមើល ការកកស្ទះចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដោយប្រើប្រាស់ផ្លូវផ្សេងជំនួសវិញ។

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ត្រូវប្រើប្រាស់រយៈពេលក្នុងការសាងសង់រយៈពេល៣៦ខែ និងចំណាយថវិកាជាង៣៦លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here