ដោយ: គង់ លាងហួរ
ភ្នំពេញ: ប្រទេសកម្ពុជា គ្រោងកំណត់កម្រិតសីតុណ្ហភាពសម្រា ប់ផលិតផលផ្សេងៗគ្នា ដូចជា អាហារ ឱសថ សារធាតុគីមី និងឧបករណ៍អេឡិចត្រូនិក ដើម្បីរក្សាគុណភាពនៃផលិតផល និងការពា រការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូន។
ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសុខភាពទូទៅ កម្ពុជានឹងលើកកម្ពស់ម្ហូបអាហារ ប្រកបដោយសុវត្ថិភាព តាមរយៈការដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់ និងប្រើប្រាស់គោលការណ៍ណែនាំអាស៊ាន-ជប៉ុនសម្រាប់ជាឯកសារយោង។
កិច្ចប្រជុំក្រុមអ្នកជំនាញអាស៊ាន-ជប៉ុនស្តីពី ភស្តុភារ (AJEGML) បានបញ្ចប់ដោយលទ្ធផលសំខាន់ៗចំនួន៤។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងទេសចរណ៍ (MLIT) នៃប្រទេសជប៉ុនបានធ្វើបច្ចុប្បន្នភាព សកម្មភាពភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន និងផែនការបណ្តុះបណ្តាលផ្នែកភស្តុភារ។

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម បានមានប្រសាសន៍ថា “លេខាធិការដ្ឋានអាស៊ាន បានប្រកាសសេដ្ឋកិច្ចរាងជារង្វង់ក្នុងផ្នែកភស្តុភារ ហើយតំបន់អាស៊ានទាំងអស់ បានធ្វើបច្ចុប្បន្នភាពលើឡូជីស្ទីកខ្សែសង្វាក់ត្រជាក់ផងដែរ”។
យោងតាមការណែនាំអាស៊ាន -ជប៉ុនបានឱ្យដឹងថា ការកកគឺស្ថិតនៅត្រឹម -៤០C សម្រាប់ត្រីធូណា និង -៤០C ដល់ -១៨C សម្រាប់អាហារសមុទ្រ សាច់ អាហារកក ការ៉េម ខណៈត្រជាក់គឺ -១៨C ដល់ +១០C សម្រាប់ផលិតផលទឹកដោះគោ ប៉ាស្តា បន្លែ និងអាហារសមុទ្រស្រស់។
សីតុណ្ហភាពថេរគឺ +៥C ដល់ +១៨C សម្រាប់ mayonnaise បង្អែមសូកូឡា ភេសជ្ជៈ អង្ករ និងគ្រាប់ធញ្ញជាតិផ្សេងទៀត ហើយសីតុណ្ហភាពធម្មតាគឺសម្រាប់គ្រឿងទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
ប្រទេសកម្ពុជា គ្រោងបង្កើតគោលការណ៍ណែនាំ និងការកំណត់សមស្របបំផុត ដោយផ្អែកលើសីតុណ្ហភាព និងលក្ខខណ្ឌនៃប្រទេស ហើយកម្ពុជានឹងជំរុញការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ ដែលទាមទារគោលនយោបាយថ្មី ហើយគុណភាពនៃអ្នកផ្តល់សេវាភស្តុភារនឹងត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។
លោក ឈៀង ពេជ្រ បានបញ្ជាក់ថា “ក្រសួងសារធារណការ និងដឹកជញ្ជូនកំពុងរៀបចំច្បាប់ស្តីពី ការគ្រប់គ្រង និងការអភិវឌ្ឍន៍ភស្តុភានៅកម្ពុជា”។
លោកបានបន្ថែមថា “វានឹងជំរុញការអភិវឌ្ឍផ្នែកភ័ស្តុភារ នៅកម្ពុជា ដោយទទួលបានទំនុកចិត្តបន្ថែមទៀត ពីវិនិយោគិនក្នុងការធ្វើអាជីវកម្ម ហើយការអភិវឌ្ឍផ្នែកភ័ស្តុភារនេះ ក៏នឹងជួយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ”៕







