ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចសន្ទនាគោលនយោបាយតាមវិស័យនៅកម្ពុជា។
កិច្ចសន្ទនានេះ ដឹកនាំដោយលោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ាគិត ម៉េង និងថ្នាក់ដឹកនាំសភា ពាណិជ្ជកម្មជាច្រើនទៀត។
លោកស្រី Jyotsana Varma នាយកតំបន់ប្រចាំកម្ពុជា នៃធនាគារអភិវឌ្ឍន៍កម្ពុជា នឹងថ្នាក់ដឹកនាំតំណាងពីក្រសួង-ស្ថាប័នរដ្ឋ តំណាងទូត ដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងអ្នកជំនាញតាមវិស័យ ក្នុងវិស័យកសិកម្ម រ៉ែថាមពល អប់រំ និងវិស័យអភិវឌ្ឍន៍នានា និងតំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមតាមវិស័យជាច្រើនបានចូលរួមផងដែរ។
គោលបំណងនៃកិច្ចសន្ទនានេះគឺដើម្បី វាយតម្លៃ និងកំណត់ទិសដៅយុទ្ធសាស្រ្ត និងវិធានការណ៍គោលនយោបាយ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។
កិច្ចសន្ទនាគោលនយាបាយតាមវិស័យ នៅកម្ពុជានេះ នឹងត្រូវរៀបចំដោយផ្តោតលើវិស័យអាទិភាពចំនួន ៤ រួមមាន ១. ការអភិវឌ្ឍន៍ជំនាញ ២. ការអប់រំ ៣. វិស័យថាមពល ៤. វិស័យកសិកម្ម៕