ឥណ្ឌា​គ្រោងបោះទុនរាប់ពាន់លានដុល្លារដើម្បីជំរុញ​ហេដ្ឋារចនា សម្ព័ន្ធ​អាកាសចរណ៍

0

ដោយ: គង់ លាងហួរ

ញូវដេលី: នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌា បានគូសបញ្ជាក់ពីផែន ការបោះទុនវិនិយោគរាប់ពាន់លានដុល្លារ ទៅលើអាកាសយានដ្ឋាន យន្តហោះ និងការជ្រើសរើសបុគ្គលិក។

ការប្រកាសនេះ ធ្វើឡើងខណៈដែលប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត របស់ពិភពលោកមួយនេះ កំពុងខិតខំដើម្បីបំពេញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសដែលកំពុងកើនឡើង។

លោក Jyotiraditya Scindia រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនិកជនឧស្សាហកម្មម្នាក់ថា កំណើននេះនឹងរួមបញ្ចូលទាំងអាកាសយានដ្ឋានថ្មី និយតករ និងឧបករណ៍គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងសាលាបង្រៀនបើកបរយន្តហោះថ្មីៗ។

លោក Scindia បានថ្លែងប្រាប់ក្នុងសន្និសីទ CAPA India Aviation Summit នៅទីក្រុងញូវដេលីថា “យើងត្រូវដាក់បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស៊ីវិល និងសមត្ថភាពដែលនៅឆ្នាំ២០២៧ នឹងអាចគាំទ្រដល់សេដ្ឋកិច្ច២០ពាន់ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា”។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi បានអះអាងថា ប្រទេសឥណ្ឌា នឹងចំណាយប្រាក់ប្រហែល១១,៨៨ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដើម្បីបង្កើនការតភ្ជាប់ ក្នុងតំបន់ដោយការសាងសង់ព្រលានយន្តហោះ និងការធ្វើទំនើបកម្មព្រលានយន្តហោះដែលមានស្រាប់ផងដែរ។

លោក Scindia បានមានប្រសាសន៍ថា សមត្ថភាពផ្ទុកអ្នកដំណើរនៅអាកាសយានដ្ឋានធំៗ ចំនួន៦របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៤២០លាននាក់ ក្នុងរយៈពេល៤ឆ្នាំ ធៀបនឹង១៩២លាននាក់នាពេលបច្ចុប្បន្ននេះ ខណៈហ្វូងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងកើនឡើងដល់២.០០០គ្រឿងក្នុង  រយៈពេល៥ឆ្នាំខាងមុខ ធៀបនឹង៧០០គ្រឿងនាពេលបច្ចុប្បន្ន។

ចរាចរណ៍ផ្លូវអាកាសកំពុងងើបឡើងវិញ យ៉ាងឆាប់រហ័សពីការរឹតបន្តឹងនៃជំងឺមេរោគឆ្លង ដែលបាននាំឱ្យយន្តហោះត្រូវបានផ្អាកហើរហោះនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០។ បច្ចុប្បន្ននេះ ក្រុមហ៊ុននានាកំពុងខិតខំផលិត ដើម្បីតាមទាន់ល្បឿននៃតម្រូវការយន្តហោះ និងកង្វះម៉ាស៊ីន ដែលធ្វើឱ្យយន្តហោះមួយចំនួនត្រូវបានផ្អាក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here