ទំហំពាណិជ្ជកម្មរបស់ចិនជាមួយកម្ពុជា និងបណ្ដាប្រទេសជាប់ដងទន្លេមេគង្គឈានដល់ទឹកប្រាក់៤០០ពាន់លានដុល្លារ

0

ដោយៈ សុខុម

គុនមីង: ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា រួមជាមួយបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ផ្សេងទៀតបានកើនឡើងជាលំដា​ប់ក្នុងឆ្នាំ២០២២ បើទោះបីជាមានវិបត្តិកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងណាក្ដី។

ដោយសារការជឿទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ទំហំពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មានចំនួនសរុបរហូត ដល់ទៅ៤១៦,៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង៥%បើធៀបនឹងឆ្នាំ២០២១។

ទិន្នន័យនេះ ត្រូវបានលាតត្រដាងក្នុងពិធីបើក “ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣” (Lancang-Mekong Cooperation Week 2023) ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា នៅទីក្រុងគុនមីង (Kunming) ខេត្តយូណាន (Yunnan) ភាគនិរតីនៃប្រទេសចិន។

ក្នុងឆ្នាំ២០១៦ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ត្រូវបានដាក់ឱ្យដំណើរការ ដោយប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។  ឈ្មោះនៃយន្តការនេះ បានពីការផ្សំបញ្ចូលគ្នារវាងទន្លេឡានឆាង (Lancang) នៅក្នុងប្រទេសចិន និងទន្លេមេគង្គ ដែលហូរកាត់៥ប្រទេសរួមទាំងកម្ពុជា។

ចាប់តាំងពីពេលនោះមក យន្តការនេះបានក្លាយជាគំរូកិច្ចសហប្រតិបត្តិការដ៏សំខាន់នៅក្នុងតំបន់ ហើយវាបានចាក់បញ្ចូលភាពសំខា​ន់ចូលទៅ ក្នុងការអភិវឌ្ឍថ្នាក់តំបន់ជាបន្តបន្ទាប់៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here