លោកជំទាវគង់ សំណាងៈ អតិថិជនផ្លាស់ប្តូរការគិតក្នុងនិន្នាការទិញផ្ទះនាពេលបច្ចុប្បន្ននេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅក្នុងបរិបទបច្ចុប្បន្ននេះ និន្នាការនៃការទិញផ្ទះបានបង្ហាញអោយយើងឃើញយ៉ាងច្បាស់ ពីការផ្លាស់ប្តូរការគិតរបស់អតិថិជន។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ថា ខុសពីសម័យមុនកូវីត ដែលអតិថិជនភាគច្រើនសំលឹងរកមើលទិញផ្ទះធំៗវិញ ដោយសារពួកគេបានដឹងថាផ្ទះមិនមែនត្រឹមតែជាកន្លែង រស់នៅធម្មតាៗនោះទេ ប៉ុន្តែផ្ទះដ៏កក់ក្តៅមួយគឺវាមានន័យ លើសពីការត្រឹមតែរស់នៅ រឺធ្វើការប៉ុណ្ណោះទេ។

លោកជំទាវបន្តថា បន្ថែមពីលើនេះ និន្នាការមួយផ្សេងទៀតនោះ គឺជាការរស់នៅ ជាមួយបរិយាកាសខាងក្រៅ តាមរយ:ទីធ្លាលើដំបូលផ្ទះ រឺទីធ្លាលំហ ដែលអាចប្រើជាសួនច្បារ កន្លែងញាំបាយ កន្លែងលេងកំសាន្ត និងជាកន្លែងសំរាកលំហែផងដែរ។

លើសពីនេះទៀត គន្លឹះមួយចំនួនដែលធ្វើឲ្យផ្ទះរបស់យើងកាន់តែទំនើបមានដូចជា ការប្រើmonochromes ដើម្បីបើកកន្លែងទំនេរ កាត់បន្ថយ  ការបំពេញកន្លែងទំនេរ ដោយគ្រឿងសង្ហារិម ដោ​យ​សារអ្នកមានបន្ទប់ ពណ៌ស្រាលធ្វើឲ្យបន្ទប់មើលទៅធំទូលាយ ជាជាងពណ៌ងងឹត  ហើយនៅពេលដែលបន្ថែម ជាមួយនឹងក្រណាត់ប្រណិត នឹងនាំមកនូវអារម្មណ៍នៃភាពឆើតឆាយ ប្រើភ្លើងជាគ្រឿងតុបតែងលម្អ ទម្លាក់ពន្លឺ ឬកញ្ចក់សាយសម្រាប់ភាពឡូយទំនើប ស្វែងរកនូវរចនាបថរបស់អ្នក ដើម្បីធ្វើឱ្យកន្លែងរបស់អ្នកកាន់តែធំទូលាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here