ប្រធានសមាគមចិនមួយមកពីប្រទេសចិន ដឹកនាំម្ចាស់ក្រុមហ៊ុនចំនួន៥១ស្វែងរកកាលានុវត្តន៍ភាពវិនិយោគនៅខេត្តព្រះសីហនុ

0

 ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ លោក អ៊ិន លីវពីង ប្រធានសមាគមហឺហឺហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសហគ្រិន៥១ សហគ្រាសទូទាំងប្រទេសចិន មកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ។

ដំណើរសិក្សាស្វែងយល់នេះ ធ្វើឡើងក្នុងគោលបំណងអង្កេតទីផ្សារពាក់ព័ន្ធ និងកំពង់ផែតំបន់សេដ្ឋកិច្ចពិសេសមណ្ឌលកម្សាន្ត និងទេសចរណ៍ ក៏ដូចជា វិស័យសណ្ឋាគារ។

ក្រោយពីទស្សនាស្ពតស្ដីអំពីសក្តានុពល របស់ខេត្តព្រះសីហនុលោកលោកអ៊ិន លីវពីង បានលើកឡើងថា ខេត្តព្រះសីហនុ គឺមានការអភិវឌ្ឍរីកចម្រើន និងជាកន្លែងដែលអ្នកវិនិយោគចិន មានការចាប់អារម្មណ៍ និងចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះក៏មានអ្នកវិនិយោគក្នុងសមាគមរបស់លោកមួយចំនួន បានចូលមកវិនិយោគរួចមកហើយដែរនាពេលកន្លងមក។

លោកក៏បានបន្ថែមថា ខេត្តព្រះសីហនុ ក្នុងគោលការណ៍អនុវត្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ប្រទេសចិន ជាក់ស្ដែងផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុបាន និងកំពុងឲ្យដំណើរការ ដែលជាការអភិវឌ្ឍន៍របស់ប្រទេសចិនទាំងនេះ គឺជាការដកពិសោធន៍ដោយផ្ទាល់អំពីអត្ថប្រយោជន៍ ដែលយើងបានលើកឡើងថា ជោគវាសនារួមតែមួយរវាងប្រទេសចិន កម្ពុជា ក្នុងការរឹតចំណងមិត្តភាពដែកថែប។

លោកសង្ឃឹមថា រដ្ឋបាលខេត្តជួយជ្រោមជ្រែង លើកទឹកចិត្តដល់សហគ្រិន នៃគណៈប្រតិភូ ដែលមានជំនឿលើរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្តដូចនេះសហគមន៍ និងចូលរួមភិវឌ្ឍន៍ជាមួយរដ្ឋបាលខេត្ត ធ្វើយ៉ាងណាឲ្យខេត្តព្រះសីហនុ កាន់តែមានការអភិវឌ្ឍធ្វើឱ្យខេត្តក្លាយទៅជាទីក្រុងទំនើបឆ្លាត ដូចចក្ខុវិស័យរបស់រដ្ឋបាលខេត្តដែលបានអភិវឌ្ឍន៍នាពេលបច្ចុ​ប្បន្ននេះ។

លោកអ៊ិន លីវពីង និងប្រតិភូសហគ្រិនចិន បានជួបពិភាក្សាការងារជាមួយលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុកាលពីថ្ងៃទៅ២៩ មិនាកន្លងមកនេះ។

ក្នុងជំនួ​បនោះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថាខេត្តព្រះសីហនុជាខេត្តតំបន់ឆ្នេរ មានធនធានធម្មជាតិ សក្តានុពលជាច្រើនរួមមានវិស័យសេដ្ឋកិច្ច វិស័យឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្នខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្មឧស្សាហកម្ម រដ្ឋបាល ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។

ស្របជាមួយគ្នានេះ តាមរយៈការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចជាតិ ឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាតបំផុតនៅលើសកលលោក សម្រាប់ការសំរាកលំហែកំសាន្ត មជ្ឍមណ្ឌលគាំទ្រផលិតកម្មបរិច្ចេកវិទ្យា និងការឆ្នៃប្រឌិត ច្រកទ្វារអន្តរជាតិ និងភស្តុភារជាតិ សម្រាប់តភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន និងពិភពលោក ទីក្រុងគំរូក្នុងការគ្រប់​គ្រ​ង និងអភិបាលកិច្ចល្អ ជាមួយសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធសម្ភារៈប្រើប្រាស់ និងឱកាសការងារ។

សម្រាប់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពអន្តរជាតិខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៅប្រទេសចិន បានចំនួន១៧ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here