វៀតណាម គ្រោងបោះទុនជាង១៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កំពង់ផែសមុទ្រ

0

សុខុម

ហាណូយ: ក្រសួងដឹកជញ្ជូនវៀតណាម បានទម្លាយឱ្យដឹងថា ប្រទេសនេះគ្រោងនឹងបោះទុនរហូតដល់ទៅ១៣,៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្ររបស់ខ្លួននៅឆ្នាំ២០៣០។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា នេះឱ្យដឹងថា ជាពិសេស ទុនវិនិយោគ៧៨%នឹងត្រូវបម្រុងទុកសម្រាប់ការអភិវឌ្ឍកំពង់ផែ ហើយសល់ប៉ុន្មានបម្រុងទុកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសមុទ្រ។

នៅឆ្នាំ២០២៤ វៀតណាម នឹងផ្ដោតទៅលើការធ្វើឱ្យប្រសើរឡើងនូវបណ្តាញនាវាចរណ៍សម្រាប់ឱ្យកប៉ាល់ធំៗចូលទៅកាន់ទន្លេ Hau ទន្លា Van Uc និងទន្លេ Chanh បានកាន់តែងាយស្រួល។

លើសពីនេះក៏នឹងមានការវិនិយោគទៅលើការអភិវឌ្ឍអំពូលភ្លើងសមុទ្រនៅតាមកោះ និងប្រជុំកោះដែលស្ថិតក្រោមអធិបតេយ្យភាពរបស់វៀតណាម និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សុវត្ថិភាពនាវាចរណ៍ ការសាងសង់ស្ថានីយព័ត៌មានតំបន់ឆ្នេរ មជ្ឈមណ្ឌលរុករក និងជួយសង្គ្រោះ និងការិយាល័យតំណាងរដ្ឋបាលដែនសមុទ្រ Nha Trang នៅ Trường Sa។

នៅឆ្នាំ២០៣០ ការវិនិយោគនេះនឹងផ្តោតលើការសាងសង់ទំនប់បាំងរលកសមុទ្រនៅកំពង់ផែ Vung Ang (ខេត្តតាយនិញ) ប្រព័ន្ធទំនប់បាំងរលកសមុទ្រនៅកំពង់ផែ Cua Viet និងកំពង់ផែ Cua Gianh ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវផ្លូវទឹក Cam Pha ផ្លូវទឹក Ba Ngoi ផ្លូវទឹក Hon La ផ្លូវទឹក Tran Die ផ្លូវទឹក Diem Dien និងផ្លូវទឹក Van Uc ផងដែរ។

សេវាចរាចរណ៍កប៉ាល់ (VTS) នឹងត្រូវដំឡើងសម្រាប់ផ្លូវទឹក Hon Gai – Cai Lan និងផ្លូវទឹកចូលទៅកាន់ទន្លេ Hau៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here