គំរោងមង្គលវិឡា ព្រៃវែងបុរីកំពុងសម្រេចបានវឌ្ឈនភាព និងទាក់ទាញអតិថិជន

0

 

       ដោយៈ គង់ សូរិយា

       ព្រៃវែងៈ ជាមួយនឹងផែនការលើកកំពស់សេដ្ឋកិច្ច និងស្តង់ដារស់នៅបែបស៊ីវិល័យ អ្នកវិនិយោគគំរោងមង្គលវីឡា ព្រៃវែងបុរីបាននិងកំពុងពន្លឿនការសាងសង់គំរោង ដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន។

បច្ចុប្បន្នអ្នកអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងសាងសង់គំរោង​ ដំណាក់កាលទី១ នៅលើផ្ទៃដីជាង 20ហត្ថ ក្នុងចំណោមទំហំផ្ទៃដីសរុបជាង50ហិកតា។

គំរោងនេះ មានផ្ទះអាជីវកម្ម១៤០ល្វែង បានសាងសង់៣៥ល្វែង ដែលលក់ក្នុងតម្លៃចាប់ពី៣៤,០០០ដុល្លារអាមេរិក។ ជាមួយគ្នានេះ ដីឡូត៍ខ្នាតផ្ទះវីឡាលម្ហែ ទំហំចាប់ពី១៦គុណនឹង២២ម៉ែត្រ ដែល​រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ជាង១00ឡូត៍រួចហើយ។

ជាមួយគ្នានេះ គំរោងមង្គលវិឡាព្រៃវែងបុរី ក៏បាននិងកំពុងសាងសង់ និងរៀបចំរម្យណីយដ្ឋានបឹងស្នេហ៍ថ្មី ស្ថិតលើផ្ទៃដីជាង១០ហត្ថ បច្ចុប្បន្នអភិវឌ្ឍន៍បាន៤០ភាគរយ ដែលប្រជាពលរដ្ឋអាចជិះទូក ស្ទូចត្រី បោះតង់ និងរៀបចំកម្មវិធីជួបជុំផ្សេងៗ (ប្រជាពលរដ្ឋអាចមកលេងកំសាន្តដោយសេរី និងឥតគិតថ្លៃ)។

លោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍មង្គលវីឡា ព្រៃវែងបុរីបានមាន​ប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឈន៍គំរោងនេះឡើង ក្នុងគោលដៅបង្កើនភាពទាក់ទាញ និងជម្រុញសេដ្ឋកិច្ចមូលដ្ឋាន ដោយយើងបាន​និងកំពុងអភិវឌ្ឈន៍គំរោងចម្រុះ រួមមាន ផ្សារសហគមន៍ ផ្សារទំនើបបែប​សហគមន៍ កន្លែងលេងកំសាន្តសម្រាប់ប្រជាជនមូលដ្ឋាន ក៏ដូចជាបង្កើតឲ្យមានសកម្មភាពអាជីវកម្មនៅក្នុងគំរោងនេះ។

លោកបន្តថា “ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងកំពុងរីកចម្រើន សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន កំពុងមានភាពប្រសើរឡើង ហេ​តុនេះ ទើបយើងចង់ផ្តល់លំនៅដ្ឋាន និងស្តង់ដារស់នៅជាលក្ខណៈ​បុរីដល់ប្រជាពលរដ្ឋដូចនៅរាជធានីភ្នំពេញផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here