ទីផ្សារជួលការិយាល័យនៅទីក្រុងហុងកុងបង្ហាញសញ្ញានៃការងើបឡើងវិញនៅឆ្នាំ២០២៣នេះ

0

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមតួអង្គទីផ្សារបានឱ្យដឹងថា ទីផ្សារជួលការិ យាល័យនៅទីក្រុងហុងកុង កំពុងបង្ហាញសញ្ញានៃងើបឡើងវិញ ដោយភ្នាក់ងារបានសាកសួរការជួលបន្ថែម និងការជួលដែលត្រូវបានរំពឹងថានឹងកើនឡើងនៅចុងឆ្នាំ២០២៣នេះ។

ការបើកឡើងវិញនៃព្រំដែនហុងកុង ជាមួយចិនដីគោកបានបណ្តាល ឱ្យមានសំណួរកើនឡើងគួរឱ្យកត់សម្គាល់។ នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យលំនៅដ្ឋាន Hongkong Land។

លោកស្រី Fiona Ngan ប្រធានផ្នែកសេវាកម្មការិយាល័យប្រចាំនៅក្រុមហ៊ុនColliers បានយល់ស្របថា “ការជួលកំពុងមានសកម្ម ភាពខ្លាំងនាពេលថ្មីៗនេះ ហើយម្ចាស់ផ្ទះមានទំនុកចិត្ត កាន់តែច្រើន និងមានការភ័យស្លន់ស្លោតិចជាងមុនផងដែរ”។

លោកស្រី Ngan បានបន្តថា “នៅដើមឆ្នាំ ទីផ្សារនៅតែជួបការពិបាក ដោយសារយើងត្រូវការប្រមូលមកវិញ នូវការខាតបង់ពីមុនក្នុងរយៈពេល៣ឆ្នាំចុងក្រោយនៃជំងឺរាតត្បាត ហើយអារម្មណ៍នៃទីផ្សារគួរតែប្រសើរឡើងវិញនៅចុងឆ្នាំនេះ”។

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ការជួលការិយាល័យសរុបបានធ្លាក់ចុះ២២ភាគរយ ប៉ុន្តែនៅឆ្នាំនេះ ល្បឿននៃការធ្លាក់ចុះបានស្រកទៅវិញ ដោយការជួលបានធ្លាក់ចុះ ត្រឹម០,៨ភាគរយប៉ុណ្ណោះគិតត្រឹមចុងខែមីនា។

លោកស្រី Fiona Ngan  បានមានប្រសាសន៍បន្ថែមទៀតថា “ការជួលការិយាល័យ អាចនឹងកើនឡើងប្រហែល៣ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ”។

អត្រាការិយាល័យទំនេរសរុប របស់ទីក្រុងហុងកុងឈរនៅត្រឹម១៤ភាគរយ ដែលនេះជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ១៩៩៨។ នេះបើយោងតាមការវាយតម្លៃ អចលនទ្រព្យនៅទីក្រុងហុងកុងឆ្នាំ២០២៣ ដែលបានចេញផ្សាយ ដោយនាយកដ្ឋានធ្វើចំណាត់ថ្នាក់ និងវាយតម្លៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here