បុរី ប៉េង ហួត បាននាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើនកន្លងមកនៅថ្ងៃ បុណ្យ ហាឡូវីន ក៏ដូចជាថ្ងៃបុណ្យឆ្លងឆ្នាំសកល និងបុណ្យណូអែល ដែលទាក់ទាញអ្នករស់នៅក្នុង និងក្រៅគម្រោងបុរី ប៉េង ហួត មកចូលរួមទស្សនា យ៉ាងច្រើនកុះករប្រមាណជាង ១០ម៉ឺននាក់ នៅបរិវេណសួនសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេន ស្តាផ្លាទីនីម (បឹងស្នោ)។
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បុរី ប៉េង ហួត បានរៀបចំព្រឹត្តិការណ៍មានឈ្មោះថា ប៉េង ហួត សង្ក្រាន្ត គឺនឹងធ្វើឡើងនៅថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់ ស្ថិតនៅក្នុងបរិវេណសួនបែបអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ដែលនឹងនាំមកនូវផ្ទាំងទស្សនីយភាពមហោស្រពសិល្បៈបុរាណ របាំប្រពៃណី រួមទាំងការប្រគុំតន្ត្រីបុរាណ និងសម័យ ការលេងល្បែងប្រជាប្រិយ អមជាមួយនឹងការតុបតែងរចនាបថខ្មែរ និង ភ្លើងបំភ្លឺជាច្រើនពណ៌ស្អាតៗដ៌អស្ចារ្យមិនធ្លាប់មានពីមុនមក។