គំរោងដីលំហែរតម្លៃ៧លានដុល្លារអាមេរិកកំពុងលើកកំពស់ សក្តានុពលខេត្តកែប

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គំរោងលើកកំពស់ការអភិវឌ្ឍ ស្របតាមគោលនយោ​បាយរបស់រដ្ឋាភិបាល បាននិងកំពុងលើកកំពស់ ដល់សក្តានុពលដែលមានស្រាប់របស់ខេត្តកែប។

វិនិយោគនៅក្នុងសហគមន៍អូរក្រសារ ជាមួយនឹងការសាងសង់និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប ឆ្នេរសមុទ្រកោងកាងបាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវជាតិ អន្តរជាតិ ដោយសារ​ដីនៅក្នុងគំរោងនេះ មានប្លង់រ៉ឹងត្រឹមត្រូវ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំខេត្ត និងជាគំរោងដែលអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ព្រោះគំរោងនេះបានសាងសង់ និងរៀបចំឡើងផ្សារភ្ជាប់នឹងបរិស្ថាន និងលើកកំពស់ដល់ការចូលរួមថែររក្សាបរិស្ថាន។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ដែលមានជំនាញលើការរៀបចំផែនការ និងទស្សនទាននៃការអភិវឌ្ឈន៍ថ្មី ជាមួយមូលដ្ឋានទុនយ៉ាងរ៉ឹងមាំ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគរបស់ក្រុមហ៊ុន បាននិងកំពុងដើរតាមលំអាន នៃផែនការមេរបស់ខេត្ត និងបានផ្តោតសំខាន់លើចីរភាពរបស់គំរោង ពិសេសធ្វើឲ្យអ្នកទិញដី ក្នុងគំរោងនេះទទួលបានផលចំណេញខ្ពស់ ព្រោះដីក្នុងសហគមន៍របស់យើង បាននិងកំពុងឡើងថ្លៃ ហើយនឹងកើនតម្លៃកាន់តែខ្ពស់នាពេលអនាគត។

លោកបន្តថា “មូលហេតុនៃកំណើនតម្លៃ ដោយសារខេត្តកែបកាន់តែទាក់ទាញ ដោយសារតម្លៃដីទាប ធៀបនឹងតំបន់ជាប់មាត់សមុទ្រដទៃទៀត”។ លោកបន្តថា “អ្វីដែលយើងផ្តល់ឲ្យអតិថិជន គឺលើសពីអ្វីដែលពួកគាត់ចង់បាន ព្រោះដីលំហែរេរបស់យើង មិនផ្តោតលើព៌តមានទេ តែយើងធ្វើពិត ធ្វើលឿន មិនមិនឲ្យអតិថិជនពិបាកសួរ”។

លោកCooler Tanបាននិងកំពុងរៀបចំ និងបញ្ចប់គំរោងជាច្រើន ដូចជាគំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង ដែលរហូតមកទល់ពេលនេះ ការលក់សម្រេចបានប្រមាណ៧០ភាគរយ។

លើសពីនេះ លោកក៏បាននិងកំពុងអភិវឌ្ឍន៍គំរោង “ឋានសួគ៌លំហែរ” ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣២ ដែលជាតំបន់ប្រជុំដោយរមណីយដ្ឋានល្បីៗជាច្រើនផងដែរ ដូចជា រមណីយដ្ឋានអន្លង់ភ្ញៀវ រមណីយដ្ឋានកំពូលពេជ្រ និងរមណីយដ្ឋានត្រីមាសជាដើម។

 

LEAVE A REPLY

Please enter your comment!
Please enter your name here