ក្រុមហ៊ុនSC Asset Corporation គ្រោងបោះទុន៤០លានដុល្លារដើម្បីអភិវឌ្ឍអាផាតម៉ិននៅអាមេរិក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន SC Asset Corporation Plc គ្រោងបន្តវិនិយោគលើអាផាតម៉ិនជួល នៅសហរដ្ឋអាមេរិក ជាមួយនឹងទុន២០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣-២០២៤ ដោយសារការដួលរលំ នៃធនាគារអាមេរិកនាពេលថ្មីៗនេះ នឹងមិនប៉ះពាល់ដល់ផែនការវិនិយោគរបស់ខ្លួនឡើយ។

ប្រធានសាជីវកម្មលោក Attapol Sariddipuntawat បានមានប្រសាសន៍ថា “ទោះបីជាមានកត្តាហានិភ័យ ដូចជានិន្នាការកើនឡើងនៃអត្រាការប្រាក់ នៅក្នុងសហរដ្ឋអាមេរិកយ៉ាងណាក្តី ប៉ុន្តែការវិនិ​យោគរបស់ក្រុមហ៊ុន នៅក្នុងប្រទេសនេះគឺជាផែនការ រយៈពេលមធ្យមទៅវែង ហើយមិនមែនជារយៈពេលខ្លីនោះទេ”។

លោកបានបន្តថា “ការដួលរលំនៃធនាគារអាមេរិក ជះឥទ្ធិពលតិចតួចលើ SC Alpha Inc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងសម្រាប់ការវិនិយោគ នៅសហរដ្ឋអាមេរិក ដោយសារវាមិនមានប្រតិ​បត្តិការជាមួយធនាគារអាមេរិក ដែលមានបញ្ហានោះទេ” ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន SC Alpha បានប្រតិបត្តិការអាផាតម៉ិនចំនួន៣នៅទីក្រុងបូស្តុន ដោយអាផាតម៉ិនចំនួន២ ស្ថិតនៅលើផ្លូវ Hanover និងផ្លូវ Parmenter ដែលមានលំនៅដ្ឋានសរុបចំនួន២៨យូនីត ជាមួយនឹងអត្រាកាន់កាប់ស្នាក់នៅ៨១ភាគរយ។ អាផាតម៉ិន នទី​៣ ស្ថិត​នៅ​លើ​ផ្លូវ​Salem ដែលមាន​១៣​យូ​នី​ត និង​មានកន្លែង​ស្នាក់​នៅ​ពេញ ។

លោកបានមានប្រសាសន៍ថា “យើងមានថវិកាវិនិយោគសរុបចំនួន១០០លានដុល្លារ នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០២៤ ហើយយើងបានចំណាយថវិកា អស់ចំនួន៦០លានដុល្លាររួចទៅហើយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ”។

នៅប្រទេសថៃ ក្រុមហ៊ុន SC នឹងបោះទុនវិនិយោគចំនួន៤,៥ពាន់លានបាត ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ខ្ពស់ចំនួនពីរ។ សណ្ឋា​គារទីមួយ ស្ថិតនៅលើដីឡូត៍ជួលនៅផ្លូវ Sukhumvit ជិត Sukhumvit Soi 29 នឹងមានបន្ទប់ចំនួន៣០០បន្ទប់ និងត្រៀមបើកដំណើរការនៅត្រីមាសទី១ ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here