ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ តើស្ពានមួយណាដែលខ្ពស់ជាងគេ នៅប្រទេសកម្ពុជា ? ចម្លើយ ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10 តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ128+915។
ស្ពាននេះមានកម្ពស់ 90ម៉ែត្រ ប្រវែង 530ម៉ែត្រ ទទឹង10ម៉ែត្រ បន្ទុកនៃស្ពានរចនា តាមស្តង់ដារចិនហាយវេកម្រិត3 ដែលមានបន្ទុក(Design Load)ចំនួន 55T ហើយគ្រោងចំណាយថវិកាអស់22.92 លានដុល្លារអាមេរិក និងរយៈពេលសាងសង់28ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ 2023 និងគ្រោងបញ្ចប់ការសាងសង់នាខែឧសភា ឆ្នាំ2025៕