ប្រធានសមាគមសារព៌តមាននិងជាអ្នកអភិវឌ្ឍន៍បុរីមួយបាននាំអំណោយជូនរដ្ឋមន្រ្តីក្រសួងព៌តមាន

0

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ហៅកាត់ ស.ស.ស លោកថាន់ ចាន់ណា និងសហការីទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកខៀវ កាញារិទ្ឋរដ្ឋមន្រ្តីក្រសួងព៌តមាន ដើម្បីសុំការណែនាំ និងផ្តល់អនុសាសន៍។


លោកថាន់ ចាន់ណាបានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១១មិនានេះថា ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំក្រសួងព៌តមាននេះ លោកក៏បានចូលរួមគោរពជូនពរលោករដ្ឋមន្រ្តី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងចូលមកដល់នាចុងសប្តាហ៍នេះផងដែរ។


ជាមួយគ្នានេះ លោកថាន់ ចាន់ណា និងសហការី ក៏បាន ប្រគល់ជូនអង្ករចំនួន៤តោន ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ១០០យួរ ជូនដល់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងផងដែរ។
លោកថាន់ ចាន់ណាក៏ជាអ្នកអភិវឌ្ឍន៍បុរីចាន់ណា លែនស្ថិតនៅក្នុងស្រុកខ្សាច់កណ្តាល ដោយទទួលបានជោគជ័យ និងគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here