ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាមួយនឹងការដាក់ចេញយុទ្ឋសាស្រ្តទីផ្សារ ដ៏សម្បូរបែប និងរសរវើកបុរីបុស្បាបានផ្តល់នូវការ បញ្ចុះតម្លៃពិសេសដល់អតិថិជន។

លើសពីនេះ អ្វីដែលគួរឲ្យមោទនភាព គឺបុរីនេះទទួលបានពានរង្វាន់ឆ្នើមលើយុទ្ឋសាស្រ្តការលក់ និងទីផ្សារប្រចាំឆ្នាំពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ្កកម្ពុជា។
-->

លោកឧកញ៉ាឈាង រ័ត្នអគ្គនាយកបុរីបុស្បាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីសប្តាហ៍មុនថា បុរី បុស្បា មានមោទនភាពយ៉ាងក្រៃលែង ក្នុងការទទួលបានពានរង្វាន់ឆ្នើមលើការរៀបចំយុទ្ធសាស្ត្រការលក់ និងទីផ្សារប្រចាំឆ្នាំ “Sales and Marketing Strategy of the Year” ដែលរៀបចំដោយសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ការធ្វើទីផ្សារដោយភាពថ្លៃថ្នូរ ផ្តោតលើគុណតម្លៃនៃគម្រោង។

លោកបញ្ជាក់បន្តថា “ឥឡូវនេះ បុស្បា ចេញលក់វីឡាកូនកាត់តម្លៃក្រោម១០ម៉ឹនដុល្លារប៉ុណ្ណោះ”។ លោកបន្តថា “វីឡាកូនកាត់ទំនើប បញ្ចុះតម្លៃ33% សល់តែ72,900$ ប៉ុណ្ណោះ”៕
