ដោយៈ ហ្វីអូណា
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព៌តមាន លោកខៀវ កាញារីទ្ធ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុនGoogle ទទួលបន្ទុកកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈតំបន់អាស៊ីអាគ្នេយ៍។
ក្នុងជំនួបនេះនាព្រឹកថ្ងៃទី២៤ មេសាកន្លងមក ក៏មានការចូលរួមពីលោក Chean Sithykun តំណាងក្រុមហ៊ុន Google ប្រចាំកម្ពុជា។
កម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នូវការរីករាយដោយបានជួបពិភាក្សាការងារ ជាមួយតំណាង ក្រុមហ៊ុនGoogle ដែលជាផ្នែកនៃប្រពន្ធ័ផ្សព្វផ្សាយមួយដ៏សំខាន់ ក្នុងការទប់ស្កាត់នូវការផ្សាយព័ត៌មានមិនពិត និងក្លែងក្លាយនៅកម្ពុជា។
លោក Yves Gonzalez បានបញ្ជាក់ពីជំហរ ក្នុងការចូលរួមសហការការងារ ជាមួយក្រសួងព័ត៌មានកម្ពុជា ក្នុងការលុបបំបាត់ ទប់ស្កាត់ការផ្សាយដំណឹង និងព័ត៌មានក្លែងក្លាយ ហើយក្រុមការងាររបស់ Google និងសហការជាមួយ ក្រុមការងារព័ត៌មានវិទ្យា ក្រសួងព័ត៌មាន ដើម្បីរួមគ្នាធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ព្រោះនៅកម្ពុជា នៅពេលខាងមុខ នេះមានរៀបចំព្រឹត្តការណ៍ធំៗ ដូចជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕







