ដោយៈ សុខុម
ក្រុងរ៉ូម: ប្រទេសអ៊ីតាលី គ្រោងនឹងសាងសង់ស្ពានខ្សែកាបមួយដែលមានប្រវែង រហូតដល់ទៅ៣,២គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា។

ដោយៈ សុខុម
ក្រុងរ៉ូម: ប្រទេសអ៊ីតាលី គ្រោងនឹងសាងសង់ស្ពានខ្សែកាបមួយដែលមានប្រវែង រហូតដល់ទៅ៣,២គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា។

ពេលនេះ គម្រោងវិស្វកម្មដ៏ធំសម្បើមនេះ អាចនឹងលេចចេញជារូបរាងយ៉ាងពិតប្រាកដ ដោយសារក្រឹត្យមួយដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់លោកស្រី Giorgia Meloni កាលពីខែមុន បន្ទាប់ពីរដ្ឋមន្ត្រីដឹកជញ្ជូនលោក Matteo Salvini បានជំរុញគម្រោងនេះឱ្យដំណើរការទៅមុខ ពេលដែលលោក Silvio Berlusconi កាន់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងឆ្នាំ២០០៦ ការដេញថ្លៃដើម្បីសាងសង់ស្ពាននេះ ត្រូវបានប្រគល់ឱ្យសម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមហ៊ុនអ៊ីតាលី Salini Impregilo ដែលពេលនេះហៅថា WeBuild។
នៅពេលរដ្ឋាភិបាលរបស់លោក Silvio Berlusconi ដួលរលំនៅឆ្នាំនោះ ផែនការសាងសង់ស្ពាននេះ ក៏បានដួលរលំទៅជាមួយនឹងរដ្ឋាភិបាលរបស់លោកដែរ ក្រោយពីនាយករដ្ឋមន្ត្រីបន្ទាប់គឺលោក Romano Prodi បានចាត់ទុកថា វាជាគម្រោងដែលខ្ជះខ្ជាយលុយ និងហានិភ័យដល់បរិស្ថាន។

ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក្រោយៗបានព្យាយាមធ្វើឱ្យគម្រោងនេះរស់រានឡើងវិញ ហើយរដ្ឋាភិបាលចម្រុះកាន់អំណាចបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកស្រី Giorgia Meloni លោក Matteo Salvini និងលោក Silvio Berlusconi បានសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថា នឹងដាក់គម្រោងនេះចូលក្នុងបញ្ជីគម្រោងអាទិភាព ដែលត្រូវសាងសង់ នៅពេលពួកលោកឈ្នះឆ្នោត។
ជាលទ្ធផល នៅពេលដែលលោក Matteo Salvini បានក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន លោកក៏បានយកគម្រោងសាងសង់ ស្ពានខ្សែកាបនេះជាគម្រោងអាទិភាពរបស់លោក។

ក្រុមហ៊ុន WeBuild ធ្លាប់បានប្តឹងរដ្ឋាភិបាល ពីបទបំពានកិច្ចសន្យា បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាក ប៉ុន្តែទីបំផុតក្រុមហ៊ុននេះមានភាគរយច្រើនបំផុត ដែលទំនងជាទទួលបានគម្រោងនេះមកវិញដដែល បើទោះបីជាក្រុមហ៊ុនជុំវិញពិភពលោក រួមទាំងក្រុមហ៊ុនមកពីប្រទេសចិន ផងបានបង្ហាញចំណាប់អារម្មណ៍ លើគម្រោងនេះយ៉ាងណាក្ដី។ នេះបើយោងតាមការបញ្ជាក់របស់លោក Matteo Salvini៕ CNN៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!