ដោយ: គង់ លាងហួរ
ភ្នំពេញ: ផែនទីនៃការផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងសំលៀកបំពាក់ឆ្នាំ២០២៣- ២០២៧(T& A ITM) បានមើលឃើញពីតម្រូវការ សម្រាប់វិស័យនេះក្នុងការសម្របផលិតផលរបស់ខ្លួន ឱ្យស្របទៅតាមនិន្នាការសកល ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងធ្វើពិពិធកម្មទីផ្សារចម្រុះ។
គោលបំណងរបស់ T&A ITM គឺដើម្បីកសាងឧស្សាហកម្ម T&A ដែលមានការប្រកួតប្រជែង ជាមួយនឹងការបង្កើតតម្លៃបន្ថែម ស្ថេរភាព បច្ចេកវិទ្យា ជំនាញ និងសហគ្រិនភាព។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល។
-->

ផែនការនេះ ក៏មានគោលដៅទាក់ទាញការវិនិយោគ ឧស្សាហកម្ម ផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្ម ទីផ្សារនៃសម្លៀកបំពាក់ ស្បែកជើង និងកាបូបផងដែរ។
ចំណែក បញ្ហាប្រឈមរួមមានកត្តាខាងក្នុង ដូចជាតម្លៃប្រាក់ឈ្នូលខ្ពស់ ផលិតកម្មទាប និងកម្រិតទាបនៃការចាប់អារម្មណ៍ ក្នុងចំណោមយុវជន ដើម្បីចូលរួមក្នុងឧស្សាហកម្ម T&A និងការផ្តោតអារម្មណ៍មានកម្រិតរបស់ពួកគេផងដែរ។
យុទ្ធសាស្រ្តអភិវឌ្ឍន៍ បានកំណត់ពីកត្តាមួយចំនួន រួមទាំងការពង្រឹងធនធានមនុស្ស ដើម្បីបង្កើនផលិតភាព និងបង្កើតអាជីពសម្រាប់កម្មករ ការអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខមាលភាព ការផ្សព្វ ផ្សាយពីការវិនិយោគបរទេស និងនៅក្នុងស្រុក។
ផែនទីនេះត្រូវបានរចនា និងបង្កើតឡើងដោយផ្អែកលើការវាយតម្លៃនៃវិស័យ T&A ជាសកល និងរបស់កម្ពុជា ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំនើរ របស់កម្ពុជា ឆ្នាំសម្រាប់ឆ្នាំ២០២២- ២០២៧របស់រដ្ឋាភិបាល៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកតាមរយៈទូរស័ព្ទលេខ៖ 086485566 សូមអរគុណ!