ទុនបម្រុងអន្តរជាតិរបស់មហាយក្សចិន កើនឡើងលើសរំពឹងទុកឈានដល់៣,២០៥ទ្រីលានដុល្លារ ក្នុងខែមេសា

0

សុខុម

ប៉េកាំង: ទុនបម្រុងអន្តរជាតិ (Forex Reserves) របស់មហាយក្សចិន បានកើនឡើងខ្ពស់លើសពីការរំពឹងទុកក្នុងខែមេសា ខណៈប្រាក់ដុល្លារ បានធ្លាក់ថ្លៃទល់នឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអាទិត្យ ទី៧ ខែឧសភា។

ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន ដែលជាទុនបម្រុងអន្តរជាតិដ៏ធំបំផុតក្នុងពិភពលោក បានកើនឡើង២១ពាន់លានដុល្លារអាមេរិក ឈានដល់៣,២០៥ទ្រីលានដុល្លារអាមេរិក បើធៀបនឹង៣,១៩២ទ្រីលានដុល្លារអាមេរិក បើយោងតាមអ្វីដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើការស្ទង់មតិក្រុមអ្នកវិភាគ និងធៀបនឹង៣,១៨៤ទ្រីលានដុល្លារអាមេរិក នៅក្នុងខែមីនា។រូបិយប័ណ្ណយ័ន (Yuan) របស់ប្រទេសចិន បានធ្លាក់ថ្លៃ០,៦៣%ទល់នឹងរូបិយប័ណ្ណដុល្លារ ខណៈប្រាក់ដុល្លារ កាលពីខែមុនបានធ្លាក់ថ្លៃ០,៩៤%ទល់នឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ប្រទេសចិន បានរក្សាទុកដុំមាសចំនួន២,០៨៦លានតោននៅត្រឹមដំណាច់ខែមេសា ដែលកើនឡើងពី២,០៧៨លានតោននៅត្រឹមដំណាច់ខែមីនា។

តម្លៃនៃទុនបម្រុងមាសរបស់ប្រទេសចិន បានកើនឡើងដល់១៣២,៣៥ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ខែមេសា ពី១៣១,៦៥ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ខែមីនា៕ Reuters

LEAVE A REPLY

Please enter your comment!
Please enter your name here