ដំណឹងល្អៈ ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ ប្រទេសចិនហើយ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋបាលគយនៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន នេះមានន័យថាម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញម្រេចទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។

ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ 

ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេច ពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នា រវាងភាគីទាំងពីរចិន និងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជាកាលពីថ្ងៃទី១០-១១ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច ដោយតាមរយៈVideo Conference។

ដំណាំម្រេចគឺជាកសិផលដំបូងគេរបស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញ ទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាដំណាំគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាត ឱ្យនាំចេញទៅកាន់ទីផ្សារចិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here