ទំហំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនផ្លូវដែករបស់ប្រទេសចិនហក់ឡើងខ្លាំង

0

ដោយ: គង់ លាងហួរ

ប៉េកាំង: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា ការវិនិយោគទ្រព្យសកម្មថេរ របស់ប្រទេសចិនបានកើនឡើង៤,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៣នេះ។

យោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua បានឱ្យដឹងថា ការវិនិយោគទ្រព្យសកម្មថេរសរុប មានចំនួន១៤,៧៥ពាន់ពាន់លានយន់ (ប្រហែល២,១២ពាន់ពាន់លានដុល្លារអាមេរិក) គិតចាប់ពីខែមករារហូតដល់ខែមេសា។

ជាក់ស្តែង ការវិនិយោគទ្រព្យសកម្មថេរ ពីវិស័យឯកជនបានកើនឡើង០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំនេះ។

ការវិនិយោគឧស្សាហកម្ម បានកើនឡើង៨,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគនៅក្នុងឧស្សាហកម្មរ៉ែ បានធ្លាក់ចុះ២,២ភាគរយ ប៉ុន្តែការវិនិយោគបានកើនឡើង៦,៤ភាគរយ នៅក្នុងវិស័យផលិតកម្ម។ ចំណែក ការវិនិយោគលើការផ្គត់ផ្គង់អគ្គិសនី កំដៅ ឧស្ម័ន និងទឹកបានកើនឡើងរហូតដល់ទៅ២៤,៤ភាគរយ។

ការវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៨,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការវិនិយោគបានកើនឡើង១៤ភាគរយក្នុងវិស័យ នៃការដឹកជញ្ជូនផ្លូវដែក និង១០,៧ភាគរយនៅក្នុងការគ្រប់គ្រងការអភិរក្សទឹក។

បើនិយាយពីតំបន់វិញ ការវិនិយោគបានកើនឡើង៩,៨ភាគរយនៅភាគឦសានប្រទេសចិន៦,២ភាគរយ នៅភាគខាងកើតប្រទេសចិន និង៣,២ភាគរយ នៅភាគខាងលិចប្រទេសចិន ប៉ុន្តែការវិនិយោគនៅភាគកណ្តាលប្រទេសចិនបានធ្លាក់ចុះ១,៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here