ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសយកថ្ងៃទី៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាព្រឹកថ្ងៃទី៧ មិថុនានេះ។
-->
សម្តេចតេជោបានបញ្ជាក់ថា “ធ្វើឯកអគ្គរដ្ឋទូតចិននៅកម្ពុជា គ្មានពេលទំនេរនោះទេ គឺនឹងមានការកម្មវិធីសម្រាប់ការអភិវឌ្ឍន៍ជាប់ជានិច្ច”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន។ ចិន មិនដែលបង្គាប់បញ្ជាឱ្យកម្ពុជា ធ្វើតាមខ្លួននោះឡើយ។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងប្រមាណ៥៣គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់ជិត៣០០លានដុល្លារ បានដើរតួនាទីជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ ដោយតំបន់ជុំវិញផ្លូវនេះ ដែលធ្លាប់ជាវាលស្រែបានក្លាយជាតំបន់អភិវឌ្ឍន៍័លំនៅដ្ឋាន បុរី ឃ្លាំង រោងចក្រ សហគ្រាសនិងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា៕