ដោយៈ ហ្វីអូណា
ព្រះសីហនុៈ រដ្ឋាភិបាលកម្ពុជា និងទីម័រឡេស្តេគ្រោងនឹងតភ្ជាប់ផ្លូវអាកាសប្រទេសទាំងពីរនាពេលខាងមុខនេះ។នេះបើតាមការលើកឡើងរបស់លោក Ermenegilo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
ក្នុងជំនួបជាមួយលោកគួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តេះព្រះសីហនុ លោកបានកោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូតបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->
លោកErmenegilo Kupa Lopes បានជំរាបជូនពីគោលបំណងដែលលោក បានមកធ្វើទស្សនកិច្ចជាលើកទី២ លើកទី១ កាលពី៣ឆ្នាំមុន កម្ពុជា និងទីម័រឡេស្ត ជាប្រទេសបងប្អូននឹងគ្នា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមេដឹកនាំដ៏ល្អមួយមានភាពអស់ចារបំផុតលើពិភពលោក មិនមែនសម្រាប់កម្ពុជាប៉ុណ្ណោះទេ លោកជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន។
លោកឯកអគ្គរដ្ឋទូត បានជំរាបជូនការបោះឆ្នោតនៅទីម័រឡេស្ត មានគណបក្សនយោបានចូលរួមចំនួន៧០ គណបក្សនយោបាយបានផ្តល់ការទុកចិត្តគាំទ្រ ឯកឧត្តមនាយករដ្ឋមន្ត្រីទីម័រ ម្តងទៀតក្នុងការដឹកនាំប្រទេសទីម័រឡេស្ត ហើយកម្ពុជាជាគំរូសម្រាប់ប្រទេសទីម័រ ក្នុងការអភិវឌ្ឍប្រទេសនាពេលខាងមុខ។
ប្រទេសទីម័រ មានតំបន់មួយជាប់ព្រំដែនប្រទេសម៉ាឡេស៊ី ជាតំបន់មានឆ្នេរសមុទ្រដូចកម្ពុជាដែរ ក៏ប៉ុន្តែមិនទាន់មានការអភិវឌ្ឍនៅឡើយ ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងសិក្សាឈ្វេងយល់ពីសក្តានុពព នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។
លោកបានអញ្ជើញ អភិបាលខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចផ្លាស់ប្តូរការអភិវឌ្ឍ រវាងគ្នាដូចនឹងខេត្តព្រះសីហនុ នៅពេលខាងមុខ ក្រៅពីនោះរដ្ឋាភិបាលប្រទេសទីម័រឡេស្ត បានចុះហត្ថលេខាស្តីពី ការហោះហើរត្រង់ពីទីម័រមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ប្រទេសទីម័រ និងជម្រុញឱ្យមានការហោះហើរត្រង់ មកកាន់ខេត្តព្រះសីហនុផងដែរ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ដែលបានមកបំពេញបសកកម្មនៅខេត្តព្រះសីហនុ ហើយខ្ញុំក៏មានការរំភើប ស្តីពីការចាប់អារម្មណ៍ និងការគាំទ្រសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាវីរបុរសបានបញ្ចប់សង្គ្រាមនៅកម្ពុជា មកដល់បច្ចុប្បន្នធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ជាវីរបុរសមានភាពក្លាហាន តស៊ូលះបង់ ការឈរនៅជាមួយប្រជាពលរដ្ឋ ការអភិវឌ្ឍប្រទេសជាតិ ជម្រុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកបន្តថា “កម្ពុជា និងប្រទេសទីម័រ មានអតីតកាលស្ថិតនៅក្រោមអនានិគមនិយមដូចគ្នា”។
លោកគួច ចំរើនបានរំលឹកថា សម្តេចតេជោ បានប្រកាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ គាំទ្រប្រទេសទីម័រក្លាយជាសមាជិកអាស៊ានទី១១ សង្ឃឹមថា ប្រទេសទីម័រ និងក្លាយជាសមាជិកអាស៊ានពេញលេញនៅពេលខាងមុខ ទាក់ទងការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ យើងអាចរកក្រុមហ៊ុនអាកាសចរណាមួយ ធ្វើអាជីវកម្ម ផ្តល់ឱកាសឱ្យប្រទេសទាំងពីរ មានភាពងាយស្រួលទាក់ទងគ្នារវាង ក្រុងរបស់យើងទាំងពីរកាន់តែជិតគ្នា៕