[:km]វិភាគ៖ ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​ក្រឡេកមើល​ពី​ការ​ប្រកៀក​ស្មា​រវាងកម្ពុជា ជាមួយ​ចិន[:]

0

[:km]ដោយ​យិន លាង​គង់ អគ្គនាយក​គេហទំព័រ Propertyarea.asia

ភ្នំពេញ៖ ក្នុងសង្គម​មនុស្ស​ការ​មានគំនិត និង​ទស្សន​ខុសគ្នា ជា​រឿង​ធម្មតា ប៉ុន្តែ​ការគិត​របស់ខ្លួន​បាន ឈរលើ​មូលដ្ឋាន​នៃ​ការពិចារណា និង​វិភាគ​ដោយ​ម៉ត់ចត់​ប្រកបដោយ​វិទ្យាសាស្ត្រ​មួយ​មិនមែន មនុស្ស​ភាគច្រើន​អាចធ្វើ​បាន​នោះទេ។

ការដាក់ចេញ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​មេដឹកនាំ​កម្ពុជា និង​ចិន​បានធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បាន​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដែល​ចិន​បាននិងកំពុង​ឈាន​ជើង​ចូលមក​កម្ពុជា ហើយ​កំពុង​ក្រាល​មូលដ្ឋាន​អភិវឌ្ឍន៍​ដ៏​រ៉ឹង​មាំ​មួយ សម្រាប់​អនាគត និង​វិបុលភាព​រួមគ្នា។

ការកសាង​គ្រឹះ​នៃ​ប្រទេស​ទាំងពីរ

ការ​ចាប់ដៃ​ជាមួយ​ចិន តាមរយៈ​ការដាក់ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ដែល​ពូន​ជ្រុំ​ដោយ​អតីតព្រះមហាក្សត្រ​កម្ពុជា​សម្តេចព្រះ​បរម​រតន​កោដិ​នរោត្តម សីហនុ និង​បន្ត​ពូន​ជ្រុំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បាននិងកំពុង​ធ្វើ​ឲ្យ​មានប្រតិកម្ម​ចម្រុះ ទាក់ទង​នឹង​ការ​ងាក​ចាប់ដៃ​ជាមួយ​ចិន ហើយ​ឃ្លាតឆ្ងាយ​ពី​លោកខាងលិច ដែល​ខ្ញុំ​នឹង​បកស្រាយ​បន្តិចទៀតនេះ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ និង​ភូមិសាស្ត្រ​នយោបាយ។

ស្របពេល​ខួប​នៃ​ទំនាក់ទំនង​កា​ទូត៦០ឆ្នាំ សម្រាប់​ទំនាក់ទំនង​ក​ម្ពុ​ជា ចិន ដែលមាន​ភាព​ស្អិតរ​មួ​ត​ជាមួយគ្នា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានស្នើ​ឲ្យ​ក្រសួង​ពាក់​ព័​ន្ឋ​រៀបចំខ្លួន​ជាពិសេស ដើម្បី​ប្រា​រព​ខួប​នៃ​ទំនាក់ទំនង ដែល​ប្រៀប​ដូច​ដែកថែប​នេះ​ឲ្យ​ស័ក្តិសម​នឹង​តម្លៃ និង​ភាពជា​ដៃគូ​នៃ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ ប្រទេស​ទាំងពីរ។

រយៈពេល៦០ឆ្នាំ​កន្លងមកនេះ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរបាន​ដើរ​លើផ្លូវ​រលាក់​ផង និង​ផ្លូវ​ក្រាលកម្រាល​ព្រុំ​ដ៏​ក្រហមឆ្អិនឆ្អៅ​ផង ប៉ុន្តែ​អតីតកាល​ជា​រឿង​អតីតកាល ហើយ​ចិន​និង​កម្ពុជា​កំពុង​ដើរ​លើផ្លូវ​បច្ចុប្បន្នភាព តាមរយៈ​ការ​ពូន​ជ្រុំ​នូវ​ការកសាង​ភាព​ទុកចិត្ត​គ្នា តាមរយៈ​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅលើ​គ្រប់​របៀបវារៈ​កា​ទូត​អន្តរជាតិ។

ប្រធានាធិបតី​ចិន លោក​ហ្សី ជីន​ពីង ដែល​បានមក​ទស្សនកិច្ច​កម្ពុ​ជា​កាលពី​ខែ ឧសភា ឆ្នាំ២០១៧ លោក​បាន​ផ្ញើ​សារ​ដ៏​វែង​មួយ ដែល​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រ៉ឹង​មាំ ទាំង​ផ្នែក​វ​បប្ប​ធ៌​ម ប្រវត្តិសាស្ត្រ ទំនាក់ទំនង​កា​ទូត និង​ការគាំទ្រ​របស់​កម្ពុជា។

សារ​ដ៏​រញ្ជួយ​ចិត្ត​របស់​ប្រធានាធិបតី​ចិន​ហ្សី ជីន​ពីង​បាន​លើកឡើងថា “កម្ពុជា ជា​មិត្ត​ដ៏​អាច​ទុកចិត្តបាន​របស់​ចិន ហើយ​ចិន​នឹងចូលរួម​ចំណែក​ការពារ​អធិបតេយ្យភាព បូរណៈភាព​ទឹកដី និង​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា។

សារ​ប្រកបដោយ​អត្ថន័យ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​កាន់​តែមាន​ភាពកក់ក្តៅ ដោយសារ​ប្រទេស​ដ៏​តូច​មួយ​នេះ មាន​មហាអំណាច​មួយ​នៅ​ពីក្រោយ។ ជាមួយនឹង​សារ​ប្រកបដោយ​អត្ថន័យ​រាប់ពាន់​នេះ ប្រមុខ​មេដឹកនាំ​ចិន បាននិងកំពុង​ចាក់​បង្ហូរ​ទុនវិនិយោគ​ជាង២០ពាន់​លាន​ដុល្លារ ចាប់ពី​ទសវត្សរ៍​ទី៩០ ដល់​ឆ្នាំ២០១៧។ ចំនួន​ទឹកប្រាក់​នេះ មិនទាន់​រាប់បញ្ចូល​ឥណទាន​សម្បទា​ន ដែល​បាននិងកំពុង​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល ក្នុងការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សម្រាប់​កសាង​និង​ពង្រឹង​មូលដ្ឋាន នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​របស់ខ្លួន​នៅឡើយ​ទេ។

មូលដ្ឋាន​សេដ្ឋកិច្ច

ការមកដល់​នៃ​អ្នកវិនិយោគ​ចិន​ដូច​ទឹកបាក់​ទំនប់ នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​វា​ផ្តើមចេញពី​មូល ដ្ឋា​ន ដែល​កម្ពុជា​បានរៀបចំ​ខ្លួនឯង​រួចជាស្រេច ដើម្បី​ទទួលយក​អ្នកវិនិយោគ​ទាំងនោះ ព្រោះ​ទោះ​កម្រិត​ទំនាក់ទំនង​នយោបាយ​ល្អ​បែបណា​ក្តី ប៉ុន្តែ​ប្រសិនជា​កម្ពុជា​ខ្លួនឯង មិនមាន​ភាព​ទាក់ទាញ និង​គេ​មិនអាច​រកប្រាក់​ចំណេញ​បាន​នៅទីនេះ ក៏​គេ​មិន​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ។

ជាការ​ឆ្លើយតប រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​មូលដ្ឋានសំខាន់ៗ ដែល​មិនអាច​ខ្វះ​បាន រួចទៅហើយ ទី១ កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ទី២កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ ទី៣ ច្បាប់​វិនិយោគ​ដ៏​ល្អ សម្រាប់​ផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​អន្តរជាតិ​នានា និង​ច្បា​ប់ព​ន្ឋ​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ។ទី៤ អនុ​ញ្ញា​ត្តិ​ឲ្យ​ជនបរទេស​មាន​សិ​ទ្ឋ​វិនិយោគ១០០ភាគរយ​នៅ​កម្ពុជា ទី៥ ការផ្ទេរ​សាច់ប្រាក់​ចេញពី​កម្ពុ ជា​មិនមាន​ភាព​ស្មុ​គ្រ​ស្មាញ។ ទី៦ ការប្រើប្រាស់​ប្រាក់​ដុល្លារ​ចាយវាយ​យ៉ាង​ទំ​លំ​ទូលាយ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម ដែល​ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ និង​ទី៧ ច្បាប់​សហកម្ម​សិ​ទ្ឋ ដែល​ផ្តល់​ការ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស គ្រប់គ្រង​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើងទៅ សុ​ទ្ឋ​តែ​ជា​មូលដ្ឋាន​ដ៏​សំខាន់​មិនអាច​ខ​បដិសេធ​បាន សម្រាប់​កាលានុវត្តន៍​ភាព​នៃ​កម្ពុជា ហើយ​កម្ពុជា​បានក្លាយ​ជា “កូនក្រមុំ​ដ៏​ស្រស់ស្អាត​មួយ” ក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​អន្តរជាតិ។

ចំណុច​ពិសេស​មួយទៀត គឺ​ការ​ឈានឡើង​របស់​កម្ពុ​ជា​ពី​ប្រទេស​ក្រីក្រ មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​ឆ្ពោះទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ ក៏​ជា​ដែក​ឆក់​មួយទៀត ដែល​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិធំៗ ល្បីៗ ពី​ជុំវិញ​ពិភពលោក​មកកាន់​កម្ពុ​ជា ដោយសារ​ពួកគេ​មើលឃើញ​កំលាំង​ទិញ​កើនឡើង ដែល​ពួកគេ​អាច​រកប្រាក់​ចំណេ ញ​បាន​ពី​ទីនេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​នាំ​កម្ពុជា​មកកាន់​កោះ “សន្តិភាព” ដោយ​ឆ្លងកាត់​ថ្លុកឈាម និង​ទឹកភ្នែក និង​គំនរ​ឆ្អឹង​រាប់រយ​កន្លែង​នៅ​ទូទាំងប្រទេស ហេតុនេះ​កម្ពុជា​ត្រូវតែ​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព សម្រាប់​ប្រទេស ព្រោះ​សន្តិ​ភាពជា​មូលដ្ឋាន​នៃអ្វីៗគ្រប់យ៉ាង​សំរាប់​ការរីកចម្រើន និង​វិបុលភាព​កម្ពុជា។

សម្តេច​តេ​ជោ​ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ក្នុងជំនួប​ជាមួយ​កម្មករ កម្ការិនី១៦,០០០នាក់​នៅ​តំបន់​ទំនប់​កប់​ស្រូវ ភាគ​ខាងជើង​រាជ ធានី​ភ្នំពេញ​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា “ខ្ញុំ​នឹងមិន​ឲ្យ​អ្នកណា​មក​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះទេ ដរាបណា​ខ្ញុំ​នៅទីនេះ។ សម្តេច​បន្តថា “ ខ្ញុំ​មិន​ព្រម​ទេ “។

ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិន​ជាង២០០០ បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា​និង​ក្រុមហ៊ុន​ជាច្រើន​ទៀត ដែល​បាននិងកំពុង​ត្រៀមខ្លួន​ចូលមក​ប្រទេស​នេះ ដោយ​កាលពី​ឆ្នាំមុន មាន​ទឹកប្រាក់​ជាង៤០០០លាន​ដុល្លារ ដែល​ប្រទេស​ចិន​បាន​បង្ហូរ​មកកាន់​កម្ពុ​ជា តាមរយៈ​ឥណទាន​សម្បទាន (កម្ចី​ការប្រាក់​ទាប) និង​ទឹកប្រាក់​វិនិយោគ​របស់​អ្នកវិនិយោគ​ចិន ចំនួន ១៤០០លាន​ដុល្លារ​អាមេរិក ដែល​បាន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា។

បច្ចុប្បន្ន​ក្រុមហ៊ុន​យក្ស​ជាច្រើន​របស់​ចិន បាន​ចូលមក​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដូចជា ក្រុមហ៊ុន The Prince Real Estate Group, ក្រុមហ៊ុន​អចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែល​ក្រុមហ៊ុន​ទាំងនេះ​បាន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ។

ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់​មានឈ្មោះ​ជាទី​ក្រុង​ខ្មោច និង​មាន​មនុស្ស​តែ៧០នាក់ បច្ចុប្បន្ន​បានក្លាយ​ជាទី​ក្រុង​មួយ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ៣លាន​នាក់ និង​កំពុង​ប្រែក្លាយជា​ទីក្រុង​នៃ​មជ្ឈមណ្ឌល​ជា​ពាណិជ្ជកម្ម និង​ហិរញ្ញ វត្ថុ​អន្តរជាតិ ដោយ​បច្ចុប្បន្ន​មាន​អាគារ​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​លំនៅដ្ឋាន​ប្រមាណ៧០អាគារ ដែលមាន​កំពស់​ចាប់ពី៥ជាន់ រហូតដល់​ជាង៦០ជាន់​កំពុង​សាងសង់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ។

ក្រៅពី​វិនិយោគ​លើ​វិស័យ​សំណង់ និង​អ​ច​នវ​ត្ថុ ក្រុមហ៊ុន​ចិន​ក៏​ឈានមុខ​គេ ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ទេសចរណ៍ ថាមពល​អគ្គិសនី និង​វិស័យ​នាំមុខ​ជាច្រើន​ទៀត។

ភ្ញៀវ​ទេសចរណ៍​ចិន​ជាង២,១លាន​នាក់ បានមក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំមុន និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ១ ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍ ចិន​ចំនួន១៧បាន និង​កំពុង​ហោះហើរ​ត្រង់​មកកាន់​ទីក្រុង​ភ្នំពេញ ដែល​នាំមក​នូវ​អ្នកវិនិយោគ ទេសចរណ៍​មកពី​ទីក្រុង​ជាច្រើន​នៃ​ប្រទេស​ចិន​មក​ទស្សនា​កម្ពុជា។

ទំនាក់ទំនង​អន្តរជាតិ

ក្នុង​ទំនាក់ទំនង​អន្តរជាតិ ផលប្រយោជន៍​ជា​រឿង​ទី១ ព្រោះ​គ្មាន​អ្នកណា​ជួយ​យើង ដោយ​មិន​គិត​ផលប្រយោជន៍​ខ្លួនឯង​នោះទេ។ មាន​ផលប្រយោជន៍​ទើប​មាន​ទំនាក់ទំនង​ល្អ នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​កា​ទូត និង​ទំនាក់ទំនង​អន្តរជាតិ។

ក្នុង​សមរភូមិ​កា​ទូត និង​ចំណេះដឹង កម្ពុជា​បាន​ដើរតួនាទី​កាន់តែ​សកម្ម​លើ​ឆាក​អន្តរជាតិ ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី ប៉ុន្តែ​កម្ពុ​ជាមាន​សម្លេង​មួយ​នៅលើ​ឆាក​អន្តរជាតិ​ដូច​ប្រទេសធំៗដែរ ហើយ​ក្នុងការ​បោះឆ្នោត ឬ​ការបញ្ចេញ​សម្លេង​អ្វីមួយ កម្ពុជា​តែងតែ​នៅ​ខាង​ចិន ដើម្បី​ក្លាយជា​មិត្ត​ដ៏​ល្អ និង​អាច​ទុកចិត្តបាន​របស់​ចិន។

ភូមិសាស្ត្រ​នយោបាយ

នៅពេល​និយាយ​ពី​ផលប្រយោជន៍ យើង​ត្រូវ​មើល​កត្តា​ភូមិសាស្ត្រ​នយោបាយ ដែល​មិនអាច​មើលរំលង​បាន។ ចិន​បាននិងកំពុង​ពង្រីក​ឥ​ទ្ឋិ​ពល​របស់ខ្លួនមកកាន់​តំបន់​អាស៊ី អាហ្វ្រិក តាមរយៈ​ការផ្តល់​ជំនួយឥតសំណង​ផង ជំនួយ​ហិរញ្ញប្បទាន​ផង និង​ជំរុញ​អ្នកវិនិយោគ​នៅតាម​បណ្តា​ប្រទេស​នានា ដែល​ខ្លួន​អាច​ពង្រីក​ឥ​ទ្ឋ ពល​បាន។ និយាយ​ជារួម។

និយាយ​ដោយឡែក​ជាមួយ​កម្ពុជា ចិន​បាន​ចាប់ដៃ​កម្ពុជា និង​ជួយ​អភិវឌ្ឍន៍ កម្ពុជា ដោយសារ​ចិន​ចង់​ពង្រីក​ឥ​ទ្ឋិ​ពល​នៅក្នុង​តំបន់ ទោះជា​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ក្តី ប៉ុន្តែ​កម្ពុជា​ក៏មាន​សម្លេង​មួយ នៅលើ​ឆាក​អន្តរជាតិ​ដូច​ប្រទេស​ធំ​ដែរ។ ផ្ទុយទៅវិញ ចិន​មិនអាច​ជ្រៀតចូល​ពង្រីក​ឥ​ទ្ឋិ​ពល​នៅ​បណ្តា​ប្រទេសជិតខាង​កម្ពុ ជា​នោះទេ ដោយសារ​ប្រទេស​ទាំងនោះ ជាមាន​ជម្លោះ​ផលប្រយោជន៍​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ចិន និង​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​វៀតណាម ហ្វី លី​ពី​ន ម៉ាឡេស៊ី ហើយ​ប្រទេស​ទាំងនោះ​រូ​ម​ទាំង​ថៃ និង​ភូមា​ផង​បានក្លាយ​ជាស​ម្ព័​ន្ឋ​មិត្ត​អាមេរិក​រួចទៅហើយ។

ហេតុនេះ ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​កម្ពុជា អាច​ធ្វើជា​មិត្ត​ស្លាប់​រស់​របស់​ចិន ដែល​ចិន​អាច​ទុកចិត្តបាន ទើប​ចិន​បាន​ផ្តល់ជំនួយ និង​ជំរុញ​អ្នកវិនិយោគ​រាប់ពាន់​ក្រុមហ៊ុន​មក​វិនិយោគ​នៅ​កម្ពុជា។

ជា​ប្រតិកម្មថ្មីៗ មិន​ធ្លាប់មាន លោក​ស្យ​ង់ បូ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា គិត​រហូត​មកទល់ពេលនេះ មាន​ក្រុម​ហ៊ិ​ន​ចិន​ជាង២០០០ កំពុង​វិនិយោគ​នៅ​កម្ពុជា ដោយ​គិត​ត្រឹមតែ​ឆ្នាំ២០១៧ ទឹកប្រាក់​វិនិយោគ​របស់​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ១ ដែលមាន១៤០០លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បើ​គិត​ប​ញ្ចួ​ល​ទាំង​ហិរញ្ញប្បទាន​វិញ ចិន​បានផ្តល់​ជាង៤០០០លាន​ដុល្លារ នៅ​កម្ពុជា​សម្រាប់តែ​ឆ្នាំ២០១៧។

ជាមួយគ្នានេះ ចិន​ក៏បានផ្តល់​សារ​ដ៏​ច្បាស់លាស់​មួយ​ថា“ចិន​វិនិយោគ​នៅ​កម្ពុជា មិនមែនជា​ការលាង​លុយកខ្វក់​ទេ ហើយ​ការលើកឡើង​របស់លោក​ខាងលិច​កន្លងមក គឺជា​ការ​ច្រណែន​ពី​ភាពជា​ដៃគូ និង​ការរីកចម្រើន​របស់​ប្រទេស​ទាំងពីរ។

សរុបមក​វិញ​ការ​ចាប់ដៃ​ជាមួយ​ចិន មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ និង​ប្រយោល​នោះទេ ប៉ុន្តែ​ចិន​បាន​ក្លាយជា​មិត្ត​ដ៏​ល្អ​មួយ​របស់​កម្ពុជា ដែល​ជួយ​អភិវឌ្ឍន៍​កម្ពុជា​ផង ជួយ​ការពារ​ឯករាជ្យ អធិបតេយ្យភាព​ដល់ក​ម្ពុ​ជា​ផង និង​នាំ​កម្ពុជា​ឆ្ពោះទៅរក​វិបុលភាព​នាពេល​អនាគត ប៉ុន្តែ​ការចាប់​ដៃ​ជា​មួ​ចិន ហើយ​បោះបង់​លោកខាងលិច អាចជា​រឿង​គ្រោះថ្នាក់​មួយ។

ជាមួយនឹង​ទំនាក់ទំនង​កា​ទូត​ដ៏​ឈ្លាសវៃ​មួយ និង​ជា​បុរស​ដែល​ត្រូវបាន​គេ​ប្រ​សិ​ទ្ឋ​នាម​ថា “ជា​បុរស​ខ្លាំង​របស់​កម្ពុជា” សម្តេច​តេ​ជោ​មាន​សុបិន​ដ៏​ធំ​មួយ​គឺ​ប្រែក្លាយ​កម្ពុជា “ជា​ខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់” ដូច្នេះ​ការបោះបង់​លោកខាងលិច មិនមែនជា​ជម្រើស​របស់​សម្តេច​តេ​ជោ​ទេ ទោះជា​កម្ពុជា​បាន​ចាប់ដៃ​ជាមួយ​ចិន​មិនអាច​ព្រលែង​បាន​ក៏ដោយ ក៏​កម្ពុជា​មិន​ព្រម​លែងដៃ​លោកខាងលិច ដែល​ផ្តល់នូវ​ទីផ្សារ​សម្រាប់​នាំចេញ​ទំនិញ​ដ៏​សម្បូរបែប​ពី​កម្ពុជា​នោះទេ។

យើង​អាច​និយាយ​ប្រក​ដ​ដោយ​សុទិដ្ឋិនិយម និង​សុភ​វិ​និ​ច្ច័​យ​មួយ​ថា “ចិន ជា​អ្នកផ្តល់​ស្រូវ និង​សាប​ព្រួស​ដល់​កម្ពុជា ហើយ​លោកខាងលិច ជា​អ្នកប្រមូល​ផល​ឲ្យ​កម្ពុជា ដើម្បី​យក​អង្ករ​មក​ចំអិន​ទទួលទាន​ខ្លួនឯង”៕[:]

LEAVE A REPLY

Please enter your comment!
Please enter your name here