ដោយៈ សុខុម
ហូជីមិញ: វាជារឿងដ៏ល្អថ្មីមួយសម្រាប់កម្ពុជា ដែលរាជធានីភ្នំពេញ ដ៏ស្រស់ផូរផង់របស់យើង បានជាប់ចំណាត់ថ្នាក់លេខ៥ ទូទាំងពិភពលោក ជាគោលដៅទេសចរណ៍ផ្សងព្រេងម្នាក់ឯង ឬSolo Travel ដ៏ពេញនិយមបំផុត។
នេះបើយោងតាមក្រុមហ៊ុនទេសចរណ៍ បែបផ្សងព្រេងដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស Explore Worldwide។
-->
របាយការណ៍របស់ក្រុមហ៊ុនខាងលើនេះបង្ហាញថា ក្រុងហាណូយ នៃប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីក្រុងដ៏ពេញនិយមបំផុត ទូទាំងពិភពលោក សម្រាប់ដំណើរទេសចរណ៍បែប Solo ខណៈក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់លេខ៦។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃពុធ ទី១៤ ខែមិថុនា។តាមរយៈការវិភាគទិន្នន័យឆែកស្វែងរកតាម Google ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនExplore Worldwide បានរកឃើញទីក្រុង ដែលគេស្វែងរកតាមអនឡាញច្រើនបំផុត សម្រាប់ដំណើរទេសចរណ៍បែប Solo។
ទីក្រុងហាណូយ ទទួលបានកំណើនរហូតដល់ ទៅ៩៤៦%នៅក្នុងការឆែកស្វែងរក សម្រាប់ការធ្វើដំណើរទេសចរណ៍បែប Solo ដោយជាប់ចំណាត់ថ្នាក់លេខ១ បន្ទាប់មកទីក្រុងបាងកក (កើនឡើង៨១៦%) ជាប់ចំណាត់ថ្នាក់លេខ២ និងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ (កើនឡើង៧០០%)។
ទន្ទឹមនឹងនេះដែរ ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់លេខ៤ ខណៈរាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ៥។
ទីក្រុងហូជីមិញ ដែលជាទីក្រុងភាគខាងត្បូង របស់ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ៦ ជាមួយនឹងការកើនឡើង៤៨០%នៅក្នុងការឆែកស្វែងរក សម្រាប់ការធ្វើដំណើរទេសចរណ៍បែបSolo ខណៈក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៧ ក្រុង Perth នៃប្រទេសអូស្ត្រាលី ជាប់ចំណាត់ថ្នាក់លេខ៨ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៩ ហើយក្រុងស៊ីដនី នៃប្រទេសស៊ីដនី ជាប់ចំណាត់ថ្នាក់លេខ១០៕ VN Express៕