[:km]ដោយវុត្ថា
ភ្នំពេញ៖ អាករស្នាក់នៅ (Accommodation Tax) គឺត្រូវបានកំណត់ និងប្រមូលលើការស្នាក់នៅក្នុងសណ្ឋាគារ ដែលជាប់ពន្ធក្នុងរបបស្វ័យប្រកាស សម្រាប់ជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ វៀរលែងតែសកម្មភាពដូចជាការប្រជុំឬសិក្ខាសាលាជាដើ។
សណ្ឋារគារនេះ សំដៅទៅលើការផ្គត់ផ្គង់សេវាស្នាក់នៅ មានលក្ខណៈជាបន្ទប់ គ្រែ និងមានការផ្តល់នូវសម្បទា និងសេវាផ្សេងៗទៀត ទៅតាមប្រភេទនៃមូលដ្ឋានសេវាស្នាក់នៅនីមួយៗ ដូចជា កន្លែងបោះជុំទេសចរណ៍ (Tourist Camping) ឬរីសត បឹងកាឡូ និងទីកន្លែងផ្តល់សេវាស្នាក់នៅដទៃទៀត ដែលមានលក្ខណៈប្រហាក់ប្រហែលទោះបីជាឪ្យ ឬដាក់ឈ្មោះថាជាអ្វីក៏ដោយ។
អាករស្នាក់នៅត្រូវដល់កំណត់ និងបង់ពន្ធនៅពេលផ្គត់ផ្គង់សេវាស្នាក់នៅ ឧទាហរណ៍ម្ចាស់សណ្ឋាគារ ឬអ្នកតំណាងមានកាតព្វកិច្ចប្រមូលប្រាក់អាករនេះពីភ្ញៀវ និងបង់ជូនរដ្ឋបាលសារពើពន្ធ។ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់អាករ និងដាក់លិខិតប្រកាសប្រចំាខែយ៉ាងយូរផុត នៅត្រឹមថ្ងៃទី២០នៃខបន្ទាប់ជូនរដ្ឋបាលសារពើពន្ធ។