តោះទៅស្វែងយល់ពីអាគារកប់ពពកកំពស់៤៨៥ម៉ែត្រនៅទីក្រុងហុងកុង

0

​ដោយ វុត្ថា

ភ្នំពេញ៖ ទីក្រុងហុងកុងត្រូវបានគេមើលឃើញថា មានការរីកចម្រើន និងជាទីក្រុងឋានសួគ៌ សម្រាប់​អ្នក​ទេសចរណ៍​ប្រាថ្នាចង់ទៅទស្សនា ហើយទីក្រុងមួយនេះ ក៏មានអគារខ្ពស់កបពពកជាច្រើន សម្រាប់បង្អួតពិភពលោកផងដែរ។

ថ្ងៃនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារខ្ពស់កប់ពកមួយទៀតក្នុងទីក្រុងហុងកុងមកបង្ហាញជូន។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Center) មានកំពស់៤៨៤ម៉ែត្រ និង១០៨ជាន់ ជាអគារខ្ពស់កប់ពកពាណិជ្ជកម្ម ត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១០ ក្នុងតំបន់West Kowloon ក្នុងទីក្រុង Hong Kong។


មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃគម្រោង Union Square ដែលខ្ពស់ជាងស្ថានីយ៍ Kowloon ។ អគារនេះ គឺ​ជា​អាគារខ្ពសកប់ពពកលំដាប់ទី ៤ នៅលើពិភពលោក និងខ្ពស់លំដាប់៣ ក្នុងតំបន់អាស៊ីកាលពីឆ្នាំ២០១០ ប៉ុន្​តែ​នា​ពេល​បច្ចុប្បន្ននេះ អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី១១ នៃអគារខ្ពស់កប់ពពកក្នុងពិភពលោក និងជាអគារខ្ពស់​ដែល​ជាប់​លំដាប់​ថ្នាក់ទី៥ ក្នុងពិភពលោកនៃអគារដែលមានចំនួនជាន់ច្រើនជាងគេ។

ស្ថាបត្យកម្មដ៏កំពូលនេះ ត្រូវបានគេសាងសង់ជាសណ្ឋាគារលំដាប់ផ្កាយ៥ The Ritz-Carton ការិយាល័យពាណិជ្ជកម្ម និងកន្លែងទស្សនាទេសភាព Sky100 ក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនេះ គឺជាអគារខ្ពស់កប់ពពក​លំដាប់ទី២ក្នុងទីក្រុងហុងកុង ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Sun Hung Kai Properties ដោយ​សហការ​ជាមួយក្រុមហ៊ុន Hennderson Land។

ក្រុមហ៊ុនទាំងពីរនេះ កឺជាប្រតិបត្តិកររថភ្លើងក្រោមដី (Metro) របស់ទីក្រុងហុងកុង និង​ជា​ក្រុមហ៊ុន​អភវិឌ្ឍន៍​អចនលទ្រព្យ​ដ៏​ធំ និងល្បីល្បាញបំផុតខាងសាងសង់​អគារខ្ពស់កប់ពពក។

អគារពាណិជ្ជកម្មខ្ពស់កប់ពពករបស់នេះ ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០០២ និងបញ្ចប់ ព្រមទាំង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការនៅក្នុងឆ្នាំ២០១០៕

LEAVE A REPLY

Please enter your comment!
Please enter your name here