ដោយ វុត្ថា
ភ្នំពេញ៖ ទីក្រុងហុងកុងត្រូវបានគេមើលឃើញថា មានការរីកចម្រើន និងជាទីក្រុងឋានសួគ៌ សម្រាប់អ្នកទេសចរណ៍ប្រាថ្នាចង់ទៅទស្សនា ហើយទីក្រុងមួយនេះ ក៏មានអគារខ្ពស់កបពពកជាច្រើន សម្រាប់បង្អួតពិភពលោកផងដែរ។
ថ្ងៃនេះគេហទំព័រ propertyarea.asia នឹងបន្តលើកយកអគារខ្ពស់កប់ពកមួយទៀតក្នុងទីក្រុងហុងកុងមកបង្ហាញជូន។
អគារមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Commerce Center) មានកំពស់៤៨៤ម៉ែត្រ និង១០៨ជាន់ ជាអគារខ្ពស់កប់ពកពាណិជ្ជកម្ម ត្រូវបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០១០ ក្នុងតំបន់West Kowloon ក្នុងទីក្រុង Hong Kong។

មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃគម្រោង Union Square ដែលខ្ពស់ជាងស្ថានីយ៍ Kowloon ។ អគារនេះ គឺជាអាគារខ្ពសកប់ពពកលំដាប់ទី ៤ នៅលើពិភពលោក និងខ្ពស់លំដាប់៣ ក្នុងតំបន់អាស៊ីកាលពីឆ្នាំ២០១០ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ អគារនេះត្រូវបានជាប់ចំណាត់ថ្នាក់ទី១១ នៃអគារខ្ពស់កប់ពពកក្នុងពិភពលោក និងជាអគារខ្ពស់ដែលជាប់លំដាប់ថ្នាក់ទី៥ ក្នុងពិភពលោកនៃអគារដែលមានចំនួនជាន់ច្រើនជាងគេ។







