ដោយវុត្ថា
ភ្នំពេញ ៖ គោលនយោបាយសារពើពន្ធគឺសំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល និង២. ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។